រឿងខ្លី៖ សៀវភៅចាស់ អានហើយអ្នកនឹងដឹងថា តម្លៃរបស់យើងមានខ្ពស់ គ្រាន់តែយើងមិនបានដឹងពិតប្រាកដ

បុរសចំណាស់ម្នាក់ មុនពេលស្លាប់បានហៅកូនប្រុសមកក្បែរ រួចប្រគល់សៀវភៅចាស់មួយក្បាលទៅឱ្យកូនប្រុសនោះ និងបានប្រាប់ឱ្យកូនយកសៀវភៅនោះទៅលក់នៅបណ្ណាគារ។

កូនប្រុសត្រឡប់មកវិញ ហើយប្រាប់ឪពុកថា គេមិនទិញទេ ព្រោះសៀវភៅនោះចាស់ពេក។

ឪពុកក៏ប្រាប់ឱ្យកូនយកសៀវភោនោះទៅលក់នៅសាលារៀន កូនក៏ត្រឡប់មកវិញក៏និយាយដូចមុនថា មកពីនាសៀវភៅនោះចាស់ពេក។

រួចហើយឪពុកក៏ឱ្យកូនយកទៅបណ្ណសារដ្ឋាន កូនត្រឡប់មកវិញទាំងទឹកមុខញញឹមសប្បាយរីករាយឥតឧបមា និងប្រាប់ឪពុកថា សៀវភៅនោះគេហ៊ានឱ្យតម្លៃរាប់លានដុល្លារ។

ឪពុកញញឹម ចាប់ដៃកូនប្រុសរួចនិយាយថា នេះជាមេរៀនដែលពុកចង់ឱ្យកូនស្វែងយល់។ តាមពិតតម្លៃរបស់យើងមានខ្ពស់ គ្រាន់តែយើងមិនបានដឹងពិតប្រាកដ។

ចូរកុំយកតម្លៃរបស់ខ្លួនទៅចំណាយនៅកន្លែងខុស កុំនៅជាមួយអ្នកដែលមើលមិនឃើញតម្លៃរបស់យើង ហើយកុំខឹងពេលគេមិនឱ្យតម្លៃយើង ត្រូវចេះរកកន្លែងណាដែលសមនឹងតម្លៃយើងពិតប្រាកដវិញ ទើបជីវិតយើងពោរពេញដោយក្ដីសុខ។


អត្ថបទទាក់ទង

ការសន្ទនារវាង ឡៅជឺ និង លោកគ្រូរបស់គាត់ បង្កប់អត្ថន័យដ៏អស្ចារ្យ

Leave a Reply

Your email address will not be published. Required fields are marked *