ពាក្យសម្តីមិនល្អរបស់អ្នកដទៃ ៥ យ៉ាង ដែលយើងត្រូវចេះអត់ធ្មត់ជាមួយដើម្បីសម្រេចបំណងក្នុងផ្លូវល្អមួយ

សម្ដី (សំ-ដី) ( ន. ) ពាក្យ​ដែល​ស្ដី, ដែល​និយាយ, ភាសា: សម្ដី​ពីរោះ, សម្ដី​ទន់; ចេះ​សម្ដី ។ សម្ដី​សំដៅ (ម. ព. សំដៅ ប.) ។ ព. ទ. បុ. សម្ដី​ជា​ឯក​លេខ​ជា​ទោ អក្សរ​ជា​ត្រី ចេះ​សម្ដី​ទុក​ជា​ទី ១ ចេះ​វិជ្ជា​លេខ​ទុក​ជា​ទី ២ ចេះ​សរសេរ​អក្សរ​ល្អ​ជា​ទី ៣ គឺ​ការ​ពូកែ​សម្ដី​ប្រសើរ​ជាង​ការ​ពូកែ​វិជ្ជា​លេខ​និង​ការ​ពូកែ​សរសេរ​អក្សរ​ល្អ ។ សម្ដី-ស​ជាតិ មារយាទ​ស​ត្រកូល (ម. ព. ស ២ កិ.) ។ សរសេរ​ជា សំដី ក៏​បាន។

ក្នុងជីវិត ដើម្បីសម្រេចបំណងក្នុងផ្លូវល្អមួយ យើងត្រូវចេះអត់ធ្មត់ជាមួយពាក្យសម្តីមិនល្អរបស់អ្នកដទៃ ៥ យ៉ាង ៖

១. គេនិយាយដើម្បីឱ្យយើងវង្វេងផ្លូវ។

២. គេនិយាយឱ្យយើងដើរក្នុងផ្លូវវិនាស។

៣. គេនិយាយសរសើរយើងក្នុងបំណងមិនល្អ។

៤. គេនិយាយដើម្បីរារំាងយើង។

៥. គេនិយាយឌឺដងផ្លែផ្កាប្រមាថដាក់យើង។

***ការនិយាយស្ដី ជារឿងដ៏សំខាន់មួយ ដែលមនុស្សគ្រប់រូបគួរតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ព្រោះពាក្យសម្ដីមួយម៉ាត់អាចកំណត់ជោគវាសនាមនុស្សម្នាក់បាន។ មានន័យថា ពាក្យសម្តីយើងមួយម៉ាត់ អាចធ្វើឱ្យគេក្លាយជាបុគ្គលល្អប្រសើរបាន ហើយ​ក៏អាចធ្វើឱ្យគេក្លាយជាបុគ្គលបាត់បង់អនាគតបានដែរ។ ដូច្នេះ ប្រសិនបើយើងមិនចង់ឃើញនរណាម្នាក់បាត់បង់អនាគត ដោយសារ​តែពាក្យសម្ដីមួយម៉ាត់របស់យើងទេ សូមកុំព្យាយាមនិយាយអាក្រក់ពីគេ កុំនិយាយវាយប្រហារគេ ហើយកុំទិតៀនគេក្នុងន័យជាន់ពន្លិច រួចលើកខ្លួនឯង។ សូមចាំថា គ្មាននរណាម្នាក់ចង់ឱ្យអ្នកដទៃនិយាយអាក្រក់អំពីខ្លួននោះទេ សូម្បីតែយើងខ្លួន​ឯងក៏ដូចគ្នាដែរ។ បើយើងចង់មានកេរ្តិ៍ឈ្មោះល្អ នោះអ្នកដទៃក៏គេចង់មានកេរ្តិ៍ឈ្មោះល្អដូចយើងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *