៧ ចំណុចសំខាន់ៗដែលបុគ្គលិកមិនដឹងអំពីការគិត និងសកម្មភាពរបស់អ្នកដឹកនាំ

បុគ្គលិក [បុក-គៈ-លិក]  ន. ភ្នាក់ងាររាជការដែលធ្វើការក្នុងក្រសួងរាជការផ្សេងៗ ឬនិយោជិតនៃគ្រឹះស្ថានពាណិជ្ជកម្មជាដើម : បុគ្គលិកក្នុងក្របខ័ណ្ឌ, បុគ្គលិកទិនិក។ 

​អ្នកដឹកនាំ គឺ​សំដៅលើ​បុគ្គល​ដែលមាន​ឥទ្ធិពល​ក្នុងការ​គ្រប់គ្រង និង​ចាត់ចែង​កិច្ចការ ព្រមទាំង​បង្កើត​យុទ្ធសាស្ត្រ ដើម្បី​ឲ្យ​អ្នកក្រោមបង្គាប់​អនុត្ត​​តាម​ចំពោះការងារប្រកបដោយ​ប្រសិទ្ធភាព​ និងប្រសិទ្ធ​ផល។

ខាងក្រោមនេះ ជាអ្វីដែលបុគ្គលិកមិនដឹងអំពីការគិត និងសកម្មភាពរបស់អ្នកដឹកនាំ៖

១. ឱ្យតែបានភ្ញៀវ មិនគិតពេលសៅរ៍ ឫអាទិត្យ ឈឺឬជាទេ ត្រូវទៅចួបភ្ញៀវ។

២. មានបញ្ហា យកខ្លួនពាំង។

៣. សន្សំសំចៃទោះចំណាយមួយកាក់មួយសេន ដើម្បីយកទៅរ៉ាប់រងចំណាយនៅខែបន្ទាប់។

៤. ខណ:បុគ្គលិកគិតថាភ្ញៀវថ្មីមកជាបន្ទុក គាត់គិតថាភ្ញៀវមកក្រុមហ៊ុននឹងចំណេញ។

  •    ក្រុមហ៊ុនចំណេញ​ យើងមានលុយបើកប្រាក់ខែឱ្យបុគ្គលិក។
  •    ក្រុមហ៊ុនចំណេញ យើងនឹងតម្លើងប្រាក់ខែជូនបុគ្គលិក។
  •    ក្រុមហ៊ុនចំណេញ យើងនឹងរើសបុគ្គលិកថ្មីចូល​​​​​ ហើយដំឡើងតំណែងឲ្យបុគ្គលិកចាស់ៗ។
  • ​​​   ក្រុមហ៊ុនចំណេញ ក្រុមហ៊ុននឹងរីកធំ ដែលជាជំរកដ៏រឹងមាំ​​​សម្រាប់បុគ្គលិក។

៥. ខណ:បុគ្គលិកបើកប្រាក់ខែយកទៅផ្គត់ផ្គង់គ្រួសារ គាត់ត្រូវផ្គត់ផ្គង់បុគ្គលិកផង និងគ្រួសារគាត់ផង។

៦. សម្រាប់បុគ្គលិក ទោះបីក្រុមហ៊ុនខាតក៏បានប្រាក់ខែ សម្រាប់គាត់ ទោះក្រុមហ៊ុនខាត ក៏ត្រូវខ្ចីលុយគេមកបើកប្រាក់ខែឱ្យបុគ្កលិក។

៧. គាត់យកប្រាក់ខែក្រោយពីសល់ពីការបើកឱ្យបុគ្គលិក។

***សូមធ្វើខ្លួនជាបុគ្គលិកទ្រព្យ កុំធ្វើខ្លួនជាបុគ្គលិកបំណុល។


សូមណែនាំសៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន (១២ មេរៀន ដើម្បីឈានទៅរកភាពជោគជ័យរបស់ស្ថាប័ន)

សម្រាប់ការជាវ ឬព័ត៌មានបន្ថែម៖ ០៩៦ ២៧០ ៦៥៦៥ (តេលេក្រាម)

 

Leave a Reply

Your email address will not be published. Required fields are marked *