សីលធម៌ ៤ យ៉ាងដែលយេីងត្រូវប្រតិបត្តិ​

សីលធម៌ សម្គាល់នូវទ្រឹស្តីទាំងឡាយណា ដែលនាំឱ្យមនុស្សប្រព្រឹត្តតែអំពើល្អ ឬដំបូន្មានទាំងឡាយណា ដែលនាំឱ្យចៀសវាងអំពើអាក្រក់។ សីលធម៌ ជាមនសិការក្រមច្បាប់វប្បធម៌នៃសកម្មភាពសង្គម ដែលជ្រៀបចូលទៅក្នុងបុគ្គលម្នាក់ៗ។ វាសំដៅយកការប្រតិបត្តិអំពើសុចរិតតាមគន្លងធម៌ អាកប្បកិរិយា សមរម្យដែលសង្គមទទួលស្គាល់។ ដូចនេះ មនុស្សត្រូវមានសីលធម៌ ចរិយាធម៌ សុជីវធម៌ គោរពច្បាប់ ប្រកាន់ខ្ជាប់អ្វីជាកុសល ដើម្បីរួមរស់ក្នុងសង្គមមួយប្រកបដោយសុវត្ថិភាព និងវឌ្ឍនភាព។

១. សីលធម៌ផ្ទាល់ខ្លួន

គឺចេះគោរព ចេះនិយាយស្តី ដឹងគុណ តបគុណ ចេះជួយគ្នា ចេះអធ្យាស្រ័យយោគយល់គ្នា និងមានគុណធម៌ សុជីវធម៌ជាដើម។

២. សីលធម៌គ្រួសារ

គឺចេះដឹងគុណ តបគុណមាតាបិតា បម្រើពួកគាត់ មានសីលធម៌ក្នុងការនិយាយស្ដីចំពោះពួកគាត់និងគោរពគាត់។

៣. សីលធម៌វិជ្ជាជីវៈ

គឺចេះគោរពពេលវេលា ស្រលាញ់មុខងារ តួនាទី ផ្តល់តម្លៃចំពោះការងារប្រកបមុខរបរដោយសុចរិត និងមានការទទួលខុសត្រូវ។

៤. សីលធម៌សង្គម

គឺមនុស្សត្រូវរស់នៅដោយចេះជួយគ្នា ចេះគោរពផ្តល់តម្លៃដល់អ្នកដទៃ មិនរើសអើង និងមិនប្រកាន់វណ្ណៈ។

ការរស់នៅប្រកបដោយសីលធម៌ មានសារប្រយោជន៍ដូចជា នាំឱ្យបុគ្គលនោះពេញចិត្តជាខ្លាំងចំពោះអំពើដ៏ល្អរបស់ខ្លួន និងនាំឱ្យគេប្រព្រឹត្តចំពោះអ្នកដទៃយ៉ាងសមរម្យ។ វាជាមាគ៌ាដ៏ត្រឹមត្រូវសម្រាប់ជីវិតរស់នៅរបស់មនុស្សម្នាក់ៗ។ សីលធម៌មានសារៈសំខាន់ និងមានតម្លៃសម្រាប់បុគ្គល និងសង្គម។ 


អត្ថបទទាក់ទង

កត្តា​សំខាន់ៗ​ចំនួន ១០ ​ដែល​នាំ​ឱ្យ​មាន​សុភមង្គល

 

Leave a Reply

Your email address will not be published. Required fields are marked *