១១​ ឃ្លា​ ពី​លោក Bertrand Russell អ្នកប្រាជ្ញអង់គ្លេស

​លោក Bertrand Russell ជាទស្សនវិទូ អ្នកគណិតសាស្ត្រ អ្នកសង្គមសាស្ត្រអង់គ្លេស តក្កវិទូ ប្រវត្តិវិទូ កវីនិពន្ធ សកម្មជន​នយោបាយ និង​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​ផ្នែក​អក្សរសាស្ត្រ​ប្រចាំ​ឆ្នាំ​១៩៥០ ដែលមានភាពល្បីល្បាញខ្លាំងនៅសតវត្សទី២០ សម្រង់សម្ដី និងទស្សនៈរបស់លោកត្រូវបានចុះផ្សាយដោយ មជ្ឈមណ្ឌលផ្សព្វផ្សាយរបស់អង់គ្លេស (BBC)។

ខាងក្រោមនេះជាសម្រង់សម្ដីមួយចំនួនរបស់លោក Russell ៖​ 

១. ភាព​ភ័យខ្លាច​ គឺជា​ប្រភព​ដ៏​ចម្បង​នៃ​ការ​ជឿ​លើអប្បិយជំនឿ និង​មួយ​នៅ​ក្នុង​ចំណោម​ប្រភព​ដ៏​ចម្បង​នៃ​ភាព​សាហាវ​ឃោរឃៅ។ ការដែលអាច​យក​ឈ្នះលើ​ភាព​ភ័យខ្លាច​ គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​បញ្ញា។

២. មនុស្ស​ដែល​មិន​ធ្លាប់​បាន​ដឹង​អំពី​ភាព​ស្និទ្ធស្នាល​ដែល​ស៊ីជម្រៅ និង​មិត្តភាព​ដ៏​ខ្លាំងក្លា​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​រីករាយ​ដែល​មាន​ចំពោះ​គ្នា​ទៅវិញទៅមក​នោះ​ទេ គឺ​បាន​រំលង​រឿង​ដ៏​អស្ចារ្យ​បំផុត​ដែល​ជីវិត​បាន​ផ្ដល់ឲ្យ​ហើយ។

៣. ពួក​យើង​កំពុងតែ​ប្រឈមមុខ​ជាមួយ​ការ​ពិត​យ៉ាង​ចម្លែក​មួយ​ថា ការ​អប់រំ​បាន​ក្លាយ​ជា​មួយ​នៅ​ក្នុង​ចំណោម​ឧបសគ្គ​ដ៏​ធំ​ដែល​បាន​រារាំង​ភាព​វៃ​ឆ្លាត​ និង​សេរីភាព​នៃ​ការ​គិត។

៤. ប្រសិនបើ​មនុស្ស​ម្នាក់​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​ការ​ពិត​មួយ​ដែល​ប្រឆាំង​ទៅ​នឹង​សភាវគតិ​របស់​គាត់ គាត់​នឹង​ពិនិត្យ​វា​យ៉ាង​ល្អិតល្អន់ ហើយ​រហូត​ទាល់តែ​ភស្តុតាង​រឹងមាំ​គ្រប់គ្រាន់ ពុំ​នោះ​ទេ​ គាត់​នឹង​បដិសេធ​ជឿ​ទៅលើ​វា។ ផ្ទុយទៅវិញ ប្របើសិនជា​គាត់​ត្រូវ​បាន​ផ្ដល់ឲ្យ​នូវ​ហេតុផល​មួយ​សម្រាប់​ឲ្យ​គាត់​ធ្វើ​ស្របតាម​សភាវគតិ​របស់​គាត់ នោះគាត់​នឹង​ទទួល​យក​វា​បើ​ទោះ​ជា​មាន​ភស្តុតាង​យ៉ាង​តិចតួច​បំផុត​ក៏​ដោយ។ ដើម​កំណើត​នៃ​ជំនឿ​យល់​ខុស ​គឺ​ត្រូវ​បាន​បកស្រាយ​បាន​ដោយ​របៀប​នេះ​ឯង។

៥. របស់​ដែល​មាន​តម្លៃ​បំផុត​នៅ​ក្នុង​ជីវិត ​មិនមែន​ត្រូវ​បាន​វាស់វែង​នៅ​ក្នុង​ខ្នាត​លុយ​នោះ​ឡើយ។ របស់​ដែល​ពិត​ជា​មាន​សារសំខាន់​ពិតមែន មិនមែន​ជា​ផ្ទះ​ និង​ដី ភាគហ៊ុន រថយន្ត និង​អចលនទ្រព្យ​ឡើយ ប៉ុន្តែ​គឺជា​មិត្តភាព ការ​ទុកចិត្ត ភាព​ជឿជាក់ សេចក្ដី​មេត្តា ការ​អភ័យទោស សេចក្ដី​ស្រឡាញ់ និង​ជំនឿ។

៦. អត់ធន់​នឹង​ភាព​មិន​ទៀងទាត់ ​គឺជា​រឿង​ពិបាក ប៉ុន្តែ​គុណធម៌​ភាគច្រើន​ដទៃ​ទៀត​​ក៏​ដូច្នេះ​ដែរ។

៧. មនុស្ស​កើតមក​ល្ងង់ខ្លៅ មិនមែន​ល្ងីល្ងើ​នោះ​ឡើយ ពួកគេ​ត្រូវ​បាន​ធ្វើឲ្យ​ល្ងីល្ងើ​ដោយ​ការ​អប់រំ។

៨. លទ្ធិនិយម ​គឺជា​ឧបសគ្គ​ដែល​ធំ​បំផុត​សម្រាប់​ឆ្ពោះ​ទៅ​កាន់​សេចក្ដី​សុខ​របស់​មនុស្ស។

៩. គឺជា​ការ​រវល់​មមាញឹក​ជាមួយ​នឹង​កម្មសិទ្ធិ​ជាង​អ្វី​ៗ​ផ្សេង​ទៀត​ដែល​រារាំង​មនុស្ស​មិន​ឲ្យ​រស់នៅ​មាន​សេរីភាព ​និង​ប្រកប​ដោយ​កិត្តិយស។

១០. វា​គឺជា​ភាព​ខ្ជះខ្ជាយ​នៃ​ថាមពល​ដែល​ទៅ​ខឹង​ជាមួយ​មនុស្ស​ដែល​មាន​អាកប្បកិរិយា​មិន​ល្អ ដូច​ទៅ​នឹង​ការ​ដែល​ទៅ​ខឹង​ជាមួយ​ឡាន​ដែល​វា​មិន​ទៅ​មុខ​ដូច្នោះ​ដែរ។

១១. ការរស់តាមក្ដីស្រលាញ់ និងការដឹកនាំជីវិតដោយប្រើប្រាស់ចំណេះ គឺជាអត្ថន័យជីវិត។


អត្ថបទទាក់ទង

ទស្សនៈ ១១ ឃ្លា របស់ ផ្លាតុង ទស្សនវិទូក្រិចបុរាណ

Leave a Reply

Your email address will not be published. Required fields are marked *