តើគួរតែមានវគ្គបណ្តុះបណ្តាលជំនាញផ្សេងៗ​នៅក្នុងក្រុមហ៊ុនដែរឬទេ?

មិនថាទីណានោះទេ ការបង្កើតវគ្គបណ្តុះបណ្តាលនៅក្នុងក្រុមហ៊ុនពិតជាមានសារៈសំខាន់ណាស់។ បើពិចារណាទៅលើប្រព័ន្ធបច្ចេកវិទ្យាថ្មី និងការពង្រឹងក្នុងក្រុមហ៊ុន និយោជិតទាំងអស់ គួរតែចូលរួមវគ្គបណ្តុះបណ្តាលទាំងនោះ ដើម្បីទទួលបានចំណេះដឹង ជំនាញថ្មីៗ និងពង្រឹងការអនុវត្តការងាររបស់ខ្លួនឲ្យមានលទ្ធផលល្អផងដែរ។ ថ្ងៃនេះ យើងនឹងបង្ហាញអ្នកពីសារៈសំខាន់របស់វគ្គបណ្តុះបណ្តាល និងមូលហេតុដែលក្រុមហ៊ុនគូរតែបង្កើតវាឡើងនៅក្នុងក្រុមហ៊ុន។

១. ពង្រឹងសមត្ថភាព

មិនត្រឹមតែជានិយោជិតនោះទេ អ្នកលើយកសិស្សមកធ្វើជាឧទាហរណ៏បាន ប្រសិនបើពួកគេបានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ពួកគេក៏នឹងពង្រឹងចំណេះដឹងរបស់ពួកគេបានដែរ។ ប្រសិនបើយើងអនុវត្តវាទៅលើបុគ្គលិកដែរនោះ ពួកគេក៏នឹងពង្រឹងសមត្ថភាពការងាររបស់ពួកគេបានដូចគ្នា។ តាមរយៈកម្មវិធីនេះបុគ្គលិកនឹងទទួលបានចំណេះដឹង ជំនាញថ្មីដើម្បីអនុវត្តការងាររបស់ពួកគេឲ្យមានលទ្ធផលល្អផងដែរ។

២. ទំនាក់ទំនងល្អ

ទំនាក់ទំនងល្អនៅក្នុងក្រុមហ៊ុន ពិតជាមានសារៈសំខាន់ណាស់។ វានឹងធ្វើឲ្យបុគ្គលិកទាំងអស់មានការសហការពិភាក្សាការងារ ចែករំលែកបទពិសោធន៏ ក៏ដូចជាចំណេះដឹងការងារឲ្យគ្នាទៅវិញទៅមក ដើម្បីបំពេញចំណុចខ្វះខាត។ ដោយមានវគ្គបណ្តុះបណ្តាល វានឹងធ្វើឲ្យបុគ្គលិកទាំងអស់សិក្សាជាមួយគ្នា ធ្វើឲ្យពូកគេមានទំនុកចិត្តចំពោះខ្លួនឯង និងការសហការជាក្រុមបានល្អផងដែរ។

៣. មានការយល់ដឹងពីជំនួញបានទូលំទូលាយ

ក្នុងករណីនេះ គឺសម្រាប់ក្រុមហ៊ុនអ្នកជាប្រភេទក្រុមជំនួញធំមួយ ដែលមានជំនួញតូចៗផ្សេងទៀត។ ដូច្នេះវគ្គបណ្តុះបណ្តាល គឺជាពេលមួយដែលអ្នកអាចពិភាក្សាពីគ្រប់ជំនួញទាំងអស់ដែលក្រុមហ៊ុនរបស់អ្នកកំពុងដំណើរការ ដើម្បីស្វែងយល់អ្វីដែលថ្មីផងដែរ។

៤. ក្រុមហ៊ុនមានការរីកចម្រើន

ការបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលនៅក្នុងក្រុមហ៊ុន គឺជាគោលដៅមួយដែលធ្វើឲ្យបុគ្គលិកទាំងអស់មានគោលដៅមួយរួមគ្នា គឺភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ដូច្នេះក្នុងពេលនោះ អ្នកអាចឲ្យគ្រប់ផ្នែកទាំងអស់នៅក្នុងក្រុមហ៊ុនបង្ហាញពីចំណាប់អារម្មណ៏ថ្មីៗរបស់ពួកគេ អ្នកក៏អាចទទួលអ្វីដែលថ្មីដើម្បីប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់អ្នកផងដែរ។ អ្នកក៏អាចឃើញថាបុគ្គលិករបស់អ្នកមានការរីកចម្រើនជាលំដាប់ផងដែរ ជាហេតុធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើនដូចគ្នា។

HR and Training Solution (HRTS Consulting Co., Ltd.) មានផ្តល់ជូននូវវគ្គបណ្តុះបណ្តាលសម្រាប់សាធារណជនទូទៅ (Public) ក៏ដូចជាការរៀបចំតាមក្រុមហ៊ុន ឬអង្គភាពផ្សេងៗ (Customize/In-House) ជាច្រើនជំនាញដូចជា៖

  • ជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (Management and Leadership)
  • ជំនាញគ្រប់គ្រងធនធានមនុស្ស (Human Resource Management)
  • ជំនាញប្រាស្រ័យទាក់ទង (Communication)
  • ជំនាញលក់ និងទីផ្សារ (Sales and Marketing)
  • ជំនាញសេវាអតិថិជន (Customer Service)
  • ជំនាញរដ្ឋបាល (Administration)
  • ច្បាប់ស្តីពីការងារ (Cambodian Labour Law)
  • ជំនាញគ្រប់គ្រងគម្រោង (Project Management)
  • ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ (Finance & Accounting)
  • វិជ្ជាសង្គ្រោះបឋម (First-Aid Training)
  • សុខភាព និងសុវត្ថិភាពការងារ (Occupational Health & Safety)
  • និងជំនាញផ្សេងៗជាច្រើនទៀត (Many other programs…)

ទំនាក់ទំនងតាមរយៈ៖

  • អ៊ីម៉ែល៖ hrts.training@gmail.com
  • ទូរស័ព្ទលេខ៖ ០៩៦ ២៧០ ៦៥៦៥ (តេឡេក្រាម)

អត្ថបទទាក់ទង

តើអ្វីទៅជាការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព?

 

Leave a Reply

Your email address will not be published. Required fields are marked *