រឿងខ្លី៖ មេតោ និងកូនតោ ជជែកគ្នាថាតើសុភមង្គលនៅឯណា?
នៅក្នុងព្រៃមួយមានសត្វតោពីរនាក់ម៉ែកូនកំពុងរស់នៅ។
តោកូនសួរទៅតោម៉ែថា៖ តើសុភមង្គលនៅឯណាទៅម៉ែ?
តោម៉ែស្តាប់ហើយតបវិញ៖ សុភមង្គល គឺនៅលើកន្ទុយរបស់កូនហ្នឹង
កូនតោខំរត់តាមចាប់សុភមង្គលដែលនៅលើកន្ទុយរបស់វា តែចាប់មិនបានសោះ។ តោម៉ែសម្លឹងមើលកូនហើយនិយាយទាំងរីករាយថា៖
កូនល្ងង់របស់ម៉ែ! កូនគ្រាន់តែងើបក្បាលឡើង ហើយដើរទៅមុខ នោះវានឹងទៅតាមកូនរហូតអស់មួយជីវិតហើយណា។
*ពេលខ្លះយើងខំប្រឹងធ្វើរឿងជាច្រើនដើម្បីស្វែងរកសេចក្តីសុខ សុភមង្គល ប៉ុន្តែតែយើងនៅតែមិនបានសុខ ហើយបើយើងចេះរស់នៅជាមួយអ្វីដែលខ្លួនមាន មិនហួងហែង មិនលោភលន់នោះ នឹងអាចទទួលបានសេចក្តីសុខផងដែរ។
អត្ថបទទាក់ទង
រឿងខ្លី៖ អ្នកលក់ប៊ឺ និងអ្នកដុតនំ ផ្តល់អត្ថន័យទាក់ទងនឹងភាពស្មោះត្រង់