សស្រ្តវិជ្ជា និងសាស្រ្តវិជ្ជា

សាស្រ្តវិជ្ជា ជាគ្រឿងកាត់បង់នូវសេចក្ដីសង្ស័យជាអនេក ជាគ្រឿងបើកបង្ហាញនូវអាថ៌កំបាំង និងជាភ្នែកសម្រាប់​មើលសព្វសារពើការណ៍ទាំងឡាយ អ្នកណាមិនមានសាស្រ្តវិជ្ជា អ្នកនោះទុកដូចជាមនុស្សខ្វាក់។

សស្រ្តវិជ្ជា (១) និងសាស្រ្តវិជ្ជា (២) ទាំងពីរនេះ គួរប្រតិបត្តិសិក្សារៀនឱ្យចេះដឹងទាំងអស់! វិជ្ជាទី១ ខាងដើម (សស្រ្ដាវិជ្ជា) កើតចម្រើនឡើង ដើម្បីសើចលេងជាត្លុកកំប្លែង​​, វិជ្ជាទី២ខាងចុង (សាស្រ្តវិជ្ជា) បុគ្គលគួរគោរពក្នុងកាលទាំងពួង។ – ស្រីហិតោបទេស

សស្ត្រ [ស័ស-ស្ត្រៈ] (សំ. ឝស្ត្រ; បា. សត្ថ) ន. គ្រឿងប្រដាប់ធ្វើដោយដែកមានមុខមុត មានកាំបិត, ផ្គាក់, ដាវ, លំពែង ជាដើម។ ខ្មែរនិយាយក្លាយជា សស្ត្រា ឬ សត្រា (ហៅចំពោះតែគ្រឿងប្រហារ)។

សាស្ត្រ [សាស] (សំ. ឝស្ត្រ; បា. សត្ថ) ន. គម្ពីរ, គម្ពីរប្រាប់វិទ្យា, គម្ពីរសាសនា; ច្បាប់, ច្បាប់ប្រដៅ ក្បួន, តម្រា; វិជ្ជា; ការសិក្សា; ពាក្យណែនាំ, ពាក្យពន្យល់; ពាក្យបង្គាប់។ (ប្រើក្លាយជា សាស្ត្រា ឬក្លាយមកទៀតជា សាត្រា ហៅចំពោះតែគម្ពីរឬច្បាប់ប្រដៅដែលចារដោយស្លឹករឹត)។

វិជ្ជា [វិច-ជា] (បា. ឬ សំ.) ន. សេចក្ដីដឹងច្បាស់; ការចេះដឹង, ចំណេះ; វេទមន្ត, មន្តអាគម : វិជ្ជាលេខ; វិជ្ជាពេទ្យ។ (ព.កា.) អ្នករៀនទាំងឡាយ ប្រយ័ត្នរាយមាយ ព្រោះក្ដីសល់វ៉ល់ ត្រូវខាំមាត់រៀន ចំណេះសាកល ឱ្យត្រាតែដល់ ត្រើយត្រាណវិទ្យា។ វិទ្យាជាទ្រព្យ ប្រើបានគ្រប់សព្វ លើសទ្រព្យនានា អ្នកមានទ្រព្យស្រាប់ អាប់ឥតវិជ្ជា មិត្រភ័ក្ដិផងគ្នា គេច្រើនមើលងាយ។ល។


អត្ថបទទាក់ទង

ស្រីហិតោបទេស សៀវភៅភាគ១ – ភាគ៤ (មួយចប់)

Leave a Reply

Your email address will not be published. Required fields are marked *