ឥទ្ធិពល​ពល​នៃកំណែទម្រង់នយោ​បាយ​របស់ ស្សាង យ៉ាង (Shang Yang) នាសម័យ​បុរា​ណ​ចិន​ “ចក្រ​ភព​ឈីង”

ចក្រភពឈីង ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​កំឡុង​ឆ្នាំ ២២១ មុនគ.ស ដោយ​ស្តេច​ ឈីង ស៊ី​ហួន (Qin Shi Huan) ជា​ព្រះចៅអធិរាជ​ទី​១​នៃ​ចក្រភព​។ រាជាណាចក្រ​ឈីង​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​រដ្ឋឈី​ងបាន​វាយ​បង្ក្រាប​ រដ្ឋ​តូច​ៗ​ជា​ច្រើន​​ ក្នុង​តំបន់​សានដុង​ ដាក់​ជា​ចំណុះ​របស់​ខ្លួន​ ក្រោម​ការ​របត់នៃ​ការ​គ្រប់គ្រងរដ្ឋ​ដោយ​ច្បាប់​របស់​ស្សាងយ៉ាង។ 

មុន​ធ្វើ​ការ​កែប្រែ និង​ត្រឡប់មក​គ្រប់គ្រងរដ្ឋ​តាម​បែ​បច្បាប់ទំនើប រដ្ឋ​នេះ​ធ្លាប់​ល្បីល្បាញ រុងរឿង​ និង​មាន​វិសាលភាពធំ​ ប៉ុន្តែ​អស់រយៈពេល​ជាង​៤រយ​ឆ្នាំ​ក្រោយ​ រដ្ឋ​នេះ​ត្រូវ​រួម​តូច​​ដោយសារ​តែកត្តា​សង្គ្រាម និង​ជួបអ្នដឹក​នាំ​ដែលគ្មាន​សមត្ថភាព​។

ស្សាង យ៉ាង

ការកសាងរដ្ឋ​ឡើង​វិញ​ ក្លាយ​ជា​អាណាចក្រក​សារជាថ្មី មិនមែន​ជារឿង​ចៃដន្យ​ឡើយ​ សម្រាប់​ប្រទេស​ដាច់ស្រយ៉ាល​មួយ​នេះ​។ សង្គ្រាម​ដណ្តើម​ទឹកដី និង​សង្គ្រាម​ការពារ​ទឹក​ដី​​ជា​ច្រើន​ជំនាន់ បាន​ធ្វើ​ឲ្យ​ជនជាតិ​ឈីង​មាន​ការ​រង្គោះ​រង្គើ​ផ្លូវ​ចិត្ត បាត់បង់ជំនឿ​លើ​ការ​គ្រប់​គ្រង ប៉ុន្តែ​បេះដូង​ជា​អ្នកស្នេហា​ជាតិ​នៅ​តែ​រីក​សុះ​សាយ​ក្នុង​ចិត្ត​មនុស្ស ដែលនេះគឺ​ជា​មូលហេតុ​តែមួយ​គត់​ដែល​រដ្ឋ​បែក​បាក់​នេះ​ អាចរក្សា​បាន​រហូត​មកដល់​សម័យ​សង្គ្រាម​បុរាណ​ចិន​។

ក្រោយឆ្លងកាត់ការ​លំបាក​ ទុក្ខ​វេទនា​ រាប់មិនអស់ក្នុង​កំឡុង​ពេល​នៃ​សង្គ្រាម​ ព្រះមហាក្សត្រ​ជំនាន់ទី​៥ គឺ ឌូកិ៍ ស្សែវ (Duke Xiao) បាន​រក​ឃើញ​វិធី​ដឹកនាំថ្មី និង​ដឹង​ពីមូលហេតុ​នៃ​ការ​បែកបាក់ ទន់ខ្សោយ គឺព្រោះ​តែកង្វះខាត​​នៃ​ការ​គ្រប់គ្រង​។ ហេតុ​នេះហើយ ​ក្រោយ​សោយរាជ្យ​បាន​២ឆ្នាំ ព្រះមហាក្សត្រ​អង្គ​នេះ​បាន​ប្រកាស​ទូទាំង​នគរ​ ជ្រើសរសើ​អ្នកប្រាជ្ញ​ពីតំបន់សានដុង ដើម្បី​ចូល​មក​បំរើ​ការ​ងារ​នៅ​ក្នុង​ទីក្រុង​ សៀនយ៉ាង នៃ​រដ្ឋ​ឈីង​។ ក្នុងនោះ​ អ្នកប្រាជ្ញ​ខាងច្បាប់​ម្នាក់​ឈ្មោះ​ ស្សាងយ៉ាង ក្រោយ​បានឃើញ​សេចក្តីប្រកាស​របស់ព្រះមហាក្សត្រ​ថ្មី​នេះ​ហើយ ក៏ស្មគ្រ​ចិត្ត​ចូល​មក​កាន់​ប្រទេស​ដ៏ក្រីក្រ​នេះ ហើយ​ចាប់​ផ្តើម​ធ្វើការ​កែប្រែ​ច្បាប់​គ្រប់រដ្ឋ​​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​សម័យ​នោះ​។

ច្បាប់ជាមូលដ្ឋាន​របស់​ ស្សាងយ៉ាង មាន​ ៖

  • កែប្រែ​ការ​រស់​នៅ
  • ធ្វើ​អោយ​មនុស្ស​មានចិត្ត​តែមួយ​

នៅ​មុន​គ.ស ៣៥៦ លោក ស្សាងយ៉ាង​ យល់ថា ការ​បង្កើត​ច្បាប់​តែម្យ៉ាង​នៅ​មិនទាន់គ្រប់គ្រាន់​សម្រាប់ធ្វើ​ឲ្យប្រទេសដ៏ក្រីក្រ​មួយ​ខ្លាំងក្លា​ឡើង​វិញ​ណាស់ ដូច្នេះ​លោក​បាន​សម្រេច​បង្កើត​នូវ​គោល​ការណ៍​ ចំនូន​៤៣ បន្ថែម​ទៀត ​ដើម្បី​គាំទ្រ​លើ​ច្បាប់ធំ​ៗ​ជាច្រើន។ គោលការណ៌នោះ​មាន ៖

  • ពង្រឹងច្បាប់​ការពារ​ជនក្រីក្រ លើក​ទឹកចិត្ត​អ្នក​មានស្នាដៃ
  • បែងចែកដីធ្លី លើក​ទឹកចិត្ត​អ្នក​ដែល​មាន​សមត្ថភាព​បង្កបង្កើនផល
  • ជ្រើសរើស​កងទ័ព បែងចែកអំណាច​អោយ​អ្នក​មានសមត្ថភាព​

ដោយសារ​តែ​គោលការណ៌ និង​ច្បាប់ទាំងអស់នេះ​ហើយ បាន​ធ្វើ​អោយ​រដ្ឋ​ដ៏តូច​នេះ​ចាប់​ផ្តើម​មានរបៀប​រៀបរយ មាន​អ្នក​ការពារច្បាប់ អនុវត្តន៌ច្បាប់ និង​គោរពច្បាប់​យ៉ាង​ខ្ជាប់ខ្ជួន​។ ប៉ុន្តែ​ក៏​មាន​ការជំទាស់​ពីប្រជាជន​ ឈីង ​ចាស់ៗ​ផង​ដែរ។ អស់រយៈកាល​ជាង​២០ឆ្នាំ លោក ស្សាងយ៉ាង បាន​ចំណាយពេលវេលា​បង្កើត​ច្បាប់គ្រប់គ្រង​រដ្ឋ​ឈីង និងឈាន​ទៅ​បង្កើត​កង​ទ័ព​ដ៏​ខ្លាំង​វាយ​បំបែក​ប្រទេស​ធំ​ៗ​នានា​នៅ​តំបន់​ សានដុង ដោយ​ចាប់​ផ្តើម​ពី​ប្រទេស​មហា​អំណាច​ទី​១​ គឺ ប្រទេស​ វ៉េ ​។​

អ្វីដែលគួរ​អោយកត់សំគាល់​ធំបំផុត​នោះ គឺ​ច្បាប់​គ្រប់គ្រង​អាជីវកម្មសាធារណៈរបស់​ ស្សាងយ៉ាង​ មាន​ច្បាប់​គ្រប់គ្រង​ការ​ធ្វើដំណើរ ច្បាប់​បង់ពន្ធ ច្បាប់​លើក​លែង​ទោស និង​ច្បាប់​គ្រប់គ្រង​ផ្ទះសំណាក់​ជាដើម។ នៅ​មុន​ពេល​ ស្សាងយ៉ាង ​ត្រូវ​គេ​ប្រហារជីវិត ស្សាង​យ៉ាង​ បានធ្វើដំណើរទៅកាន់ផ្ទះសំណាក់មួយ​ទាំងកណ្តាល​យប់ តែ​ម្ចាស់ផ្ទះសំណាក់បាន​និយាយថា ត្រូវ​ផ្តល់ឯកសារ​សំគាល់ខ្លួន ឲ្យជាមុន​ទើប​អនុញ្ញាតិ​ឲ្យ​ស្នាក់​នៅ​ ប៉ុន្តែ ស្សាង​យ៉ាង ​មិន​មាន​ឯកសារ​ទាំងនោះទេ។ ពេលនោះ ស្សាងយ៉ាង​ និយាយថា “ច្បាប់បង្កើត​ឡើង​ដោយ​ខ្លួន​ឯង គឺ​ខ្លួន​ឯង​ត្រូវ​តែ​អនុវត្តន៌តាម​។”


អត្ថបទទាក់ទង

ទស្សនៈ និងគំនិតល្អៗ ចំនួន១០ ដកស្រង់ចេញពីខ្សែភាពយន្ត រឿង “ចក្រភពឈីង”

Leave a Reply

Your email address will not be published. Required fields are marked *