តើ CEO ដែលជោគជ័យមានយុទ្ធសាស្រ្តអ្វីខ្លះក្នុងការគ្រប់គ្រងពេលវេលា?

គ្រប់ក្រុមហ៊ុនទាំងអស់មាន CEO ម្នាក់ ហើយតួនាទីរបស់ CEO​ អាចមានលក្ខណៈផ្សេងគ្នាទៅតាមប្រភេទក្រុមហ៊ុន។ ដូច្នេះហើយ តើក្នុងនាមជា CEO លោកអ្នកគួរតែធ្វើអ្វីខ្លះ? CEO ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ និងជាអ្នកសម្រេចចិត្តក្នុងក្រុមហ៊ុន។ ភារកិច្ចរបស់អ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនមួយ អាចមានភាពទូលំទូលាយ និងគ្រប់ដណ្តប់ច្រើន តាំងពីការសម្រេចចិត្តទាក់ទងទៅនឹងទិសដៅយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន រហូតដល់ការរក្សាកម្រិតយល់ដឹងអំពីអ្វីៗដែលគូប្រជែងកំពុងតែធ្វើ។ CEO មានភារកិច្ចដឹកនាំ គ្រប់គ្រង និងប្រតិបត្តិក្នុងកម្រិតខ្ពស់ ដើម្បីធានាដល់ជោគជ័យនៃពាណិជ្ជកម្មទាំងមូល។

យោងតាមលោក Michael Porter នាយកវិទ្យាស្ថានសម្រាប់យុទ្ធសាស្រ្ត និងការប្រកួតប្រជែងនៅសាលាធុរកិច្ច ហាដវើដ (Havard Business School) និងលោក Nitin Nohria  ព្រឹទ្ធបុរសនៃសាលាដែរនោះ បាននិយាយថាជាមធ្យម CEOs ធ្វើការ ៦២.៥ម៉ោងក្នុងមួយអាទិត្យ។ ហើយពួកលោកបាននឹងកំពុងធ្វើការសិក្សាពីរបៀបដែល CEOs ចំណាយពេលវេលារបស់ពួកគេ។

ក្រុមលោកបានសួរ CEOs ជាច្រើនដើម្បីតាមដានពីរបៀបពួកគេចំណាយពេលវេលាគ្រប់ម៉ោងរៀងរាល់ថ្ងៃអស់រយៈពេលបីខែ។ រហូតមកទល់ពេលនេះ ពួកគេមាន ៦០,០០០ ម៉ោងនៃទិន្នន័យដែលបានមកពី CEOs ទាំង ២៧ រូបដែលមកពីក្រុមហ៊ុនសាធារណៈធំៗ។ ការសិក្សាក៏បានរកឃើញផងដែរថា CEOs ចំណាយពេលធ្វើការ ៤ម៉ោងនៅចុងសប្តាហ៍ ហើយប្រហែល ២.៥ម៉ោង ក្នុង ១ថ្ងៃ នៅក្នុងអំឡុងពេលវិស្សមកាល។ ខាងក្រោមនេះ គឺជាអនុសាសន៍មួយចំនួនរបស់លោក Michael Porter និង Nitin Nohria៖

១. ប្រើរយៈពេលខ្លីក្នុងការប្រជុំ

CEOs បាននិយាយថាប្រហែលមួយភាគបីនៃការប្រជុំពួកគេ គឺតែ​ ១ម៉ោង ប៉ុណ្ណោះជាមធ្យម។ លោក Porter​​ និងលោក Nohria បានលើកឡើងថា ស្តង់ដានៃកិច្ចប្រជុំយើងគួរតែពិនិត្យឡើងវិញរឹតតែខ្លីរឹតតែល្អ។ ការធ្វើបែបនេះសំខាន់ណាស់អាចជួយផ្តល់ផលល្អដល់ CEOs។

២. រកពេលនៅម្នាក់ឯង

លោក Porter​​ និងលោក Nohria បានលើកឡើងថា CEOs ត្រូវតែរកពេលវេលាខ្លះដើម្បីនៅម្នាក់ឯង ដែលមានន័យថា ពួកគេអាចប្រើប្រាស់ពេលនោះដើម្បីសញ្ជឹងគិតលើផែនការរកស៊ី ក៏ដូចជាផែនការដឹកនាំក្រុមហ៊ុនផងដែរ។

៣. ប្រើសារអេឡិចទ្រូនិចតិច

CEOs បាននិយាយថា ពួកគាត់បានចំណាយពេល ៦០% នៃពេលវេលាធ្វើការងារទំនាក់ទំនងដោយផ្ទាល់របស់ពួកគេហើយ ៤០% ធ្វើការទំនាក់ទំនងតាមរយៈសារអេឡិចទ្រូនិច។ សារអេឡិចទ្រូនិចអាចជាវិធីដ៏មានប្រសិទ្ធភាពក្នុងការទំនាក់ទំនងហើយវាក៏អាចជាពេលមិនល្អដែរ។

៤. រក្សាទំនាក់ទំនងជាមួយនិយោជិត

CEOs បានចំណាយពេល ១៤% នៃពេលវេលាពួកគេជាមួយនឹងអ្នកគ្រប់គ្រងតាមផ្នែកនីមួយៗ ហើយ ៦% ជាមួយនិយោជិតធម្មតា។ លោក Porter​​ និងលោក Nohria បានផ្តល់គំនិតថា CEOs ត្រូវតែរួសរាយរាក់ទាក់និងស្វែករកវិធីទាក់ទងនិយោគជិតគ្រប់កម្រិតឲ្យបានល្អប្រសើរ។ នេះមិនមែនគ្រាន់ តែរក្សាទំនាក់ទំនងល្អជាមួយពួកគេនោះទេ ប៉ុន្តែវាជួយពួកគេយកតម្រាប់តាមនិងចែករំលែកនូវតម្លៃដែលបានរៀបចំទូទាំងក្រុមការងារផងដែរ។

លោកអ្នកក៏អានអត្ថបទពេញជាភាសាអង់គ្លេសដែលចុះផ្សាយដោយ Havard Business Review ក្រោមចំណងជើង How CEOs Manage Time ដោយ Michael E. Porterនិង Nitin Nohria


អត្ថបទទាក់ទង

តើ Founder, Chairman, និង CEO ខុសគ្នាដូចម្តេចខ្លះ?

Leave a Reply

Your email address will not be published. Required fields are marked *