ការណែនាំចំនួន ៦ ចំណុចក្នុងការគ្រប់គ្រងពេលវេលា សម្រាប់មនុស្សដែលមមាញឹក

សម្រាប់មនុស្សដែលរវល់នឹងការងារប្រចាំថ្ងៃដែលមិនអាចដកឃ្លាបាន ជាពិសេសអាជីវករ ឬអ្នកជំនួញ ពួកគេទាំងអស់គ្នា សុទ្ធសឹងតែមិនមានពេលគ្រប់គ្រាន់សម្រាប់ផ្ដល់ឲ្យខ្លួនឯងបានច្រើនដូចជាមនុស្សដ៏ទៃទៀតទេ។ ហេតុផលដែលគួរតែស្វែងរកគន្លឹះសម្រាប់ការគ្រប់គ្រងកាលវិភាគ ដែលធ្វើឲ្យអ្នករវល់គ្រប់ពេល ហើយអាចធ្វើឲ្យអ្នកខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃផ្សេងទៀតសម្រាប់ខ្លួនអ្នក។

ភាពមមាញឹក មិនមែនមានន័យថា អ្នកកំពុងធ្វើកិច្ចការដែលត្រឺមត្រូវនោះទេ ប្រសិនបើអ្នកមិនមានពេលទំនេរសម្រាប់ខ្លួនឯង ខ្លួនអ្នកតែម្នាក់ មិនអាចធ្វើកិច្ចការរប់ពាន់មុខបានដោយខ្លួនអ្នក តែម្នាក់ឯងបានទេ គួរផ្ដោត និងយកចិត្តទុកដាក់លើការអ្វីមួយដែលចាំបាច់តែមួយបានហើយ។ ប៉ុន្តែនៅពេលអ្នករវល់រួចទៅហើយ វាពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងការងាររបស់អ្នក ហើយផ្តោតលើតែការងារមួយបាន វាមិនងាយស្រួលទេក្នុងការផ្លាស់ប្តូរណាស់។

ខាងក្រោមនេះជាការណែនាំចំនួន ៦ ចំណុចក្នុងការគ្រប់គ្រងពេលវេលា ដែលអ្នកអាចសាកល្បងបាន៖

១. តាមដានពេលវេលារបស់អ្នក

ប្រើប្រាស់ការរៀបចំផែនការឲ្យដូចជាសៀវភៅគម្រោងកិច្ចការរបស់អ្នក ដើម្បីតាមដានពេលវេលារបស់អ្នកក្នុងមួយថ្ងៃ និងរបៀបដែលអ្នកកំពុងប្រើម៉ោងរបស់អ្នកជាប្រចាំថ្ងៃ។ អ្នកអាចបិទចំណុចជាក់លាក់ប្រចាំថ្ងៃរបស់អ្នក និងកំណត់ពេលវេលាផ្សេងៗគ្នាជំនួសវិញ ឬកំណត់បញ្ជាតឹងរឹងចំពោះខ្លួនឯង ប្រសិនបើអ្នកឃើញថាខ្លួនអ្នកចំណាយពេលច្រើនពេកក្នុងរឿងអ្វីមួយ។ លើសពីនេះទៅទៀតគួរតែរៀបចំគម្រោងផែនការកិច្ចការប្រចាំថ្ងៃរបស់អ្នក ដោយបំបែកកិច្ចការធំ ៗ ឲ្យទៅជាផ្នែកតូចៗដែលអ្នកងាយស្រួលក្នុងការគ្រប់គ្រងបានជំនួសវិញ។

២. បង្កើតយុទ្ធសាស្ត្រ 

ប្រសិនបើអ្នកមានការងារច្រើនដែលគរដូចជាភ្នំដែលមាននៅលើតុរបស់អ្នក អ្នកគួរតែបង្កើតយុទ្ធសាស្ត្រក្នុងការធ្វើការរបស់អ្នក សរសេរអ្វីដែលអ្នកត្រូវធ្វើ និងបង្កើតតារាងពេលវេលាដែលអាចមើលឃើញក្នុងការអនុវត្តន៍។ វាជាការងាយស្រួលក្នុងការបង្កើតនៅសៀវភៅបញ្ជី ដោយគ្រាន់តែអ្នកសរសេរវាចូលនៅលើទំព័រដើម ហើយអានជាមុន មុនពេលដែលអ្នកចាប់ផ្តើមធ្វើកិច្ចការរបស់អ្នក វាអាចផ្តល់ឲ្យអ្នកនូវអារម្មណ៍រីករាយនៃការគ្រប់គ្រងពេលវារបស់អ្នក។

៣. រៀនពីភាពខុសគ្នារវាងភាពមមាញឹក និងប្រសិទ្ធភាព 

ភាគច្រើនអ្នកគ្រប់គ្នាគិតថា បើសិនជាមានការជប់រវល់ក្នុងការងារប្រចាំថ្ងៃ គឺជាការល្អសំរាប់ជីវិតអាចធ្វើឲ្យយើងមាន សេរីភាពផ្នែកហិរញ្ញវត្ថុបាន។ ប៉ុន្តែអ្នករវល់ធ្វើអ្វីដែលអ្នកត្រូវការមែនទេ? តើអាជីវកម្មរបស់អ្នករួមចំណែក បង្កើតភាពតានតឹង និងបន្ទុកការងាររបស់អ្នករឺ? វាជាគំនិតល្អក្នុងការចាប់ផ្តើមនិយាយថាទេចំពោះអ្វីដែលមិនមានសរសេរក្នុងបញ្ជីរបស់អ្នក និងសម្រេចចិត្តថាតើអ្នកផ្តោតខ្លាំងទៅលើអ្វីដែលអ្នកត្រូវធ្វើមុនគេ ឬរវល់ធ្វើអ្វីជាច្រើនតែគ្មានលទ្ធផលដូចអ្វីដែលរំពឹងទុកថាវា និងល្អឥតខ្ចោះ។

៤. ជៀសវាងភាពឥតខ្ចោះ

វាពិតជាអស្ចារ្យណាស់ក្នុងការក្លាយជាអ្នកដែលល្អឥតខ្ចោះ ប៉ុន្តែប្រសិនបើអ្នកនៅតែកំពុងធ្វើការលើអ្វីមួយ បន្ទាប់ពីរយៈពេលយូរក្នុងការស្វែងរកភាពល្អឥតខ្ចោះ វាដល់ពេលដែលអ្នកត្រូវទម្លាក់វាចុះហើយ។ ត្រូវចាំថា គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ ហើយប្រសិនបើអ្នករំពឹងទុកថា អ្នកចង់ធ្វើរឿងអ្វីមួយឲ្យល្អឥតខ្ចោះ នោះវាកាន់តែអូសបន្លាយពេលវេលារបស់អ្នក ហើយបណ្តាលឲ្យអ្វីគ្រប់យ៉ាងដែលអ្នកកំពុងធ្វើធ្លាក់ចុះទៅវិញទេ។

៥. ស្មោះត្រង់ 

រឿងមួយដែលអ្នកគួរតែធ្វើទោះបីជាមានការមមាញឹកក៏ដោយ គឺត្រូវចេះប្រាស្រ័យទាក់ទងជានិច្ច ប្រសិនបើអ្នកមានតានតឹងឬធុញថប់ ដោយសារហេតុផលនៃការមមាញឹករបស់អ្នក អ្នកមិនអាចរក្សាពេលវេលារបស់អ្នកនៅតែម្នាក់ឯងបានទេ សូមប្រាប់នរណាម្នាក់ខ្លះទៅ។ មានឱកាសដ៏ធំដែលអ្នកផ្សេងអាចមករកអ្នក ដរាបណាអ្នកស្មោះត្រង់ជានិច្ចអំពីអ្វីដែលអ្នកកំពុងធ្វើ និងសម្ពាធដែលអ្នកកំពុងធ្វើមានភាពមមាញឹក វាមិនអាក្រក់ទេវានិងធ្វើឲ្យអ្នកមានលទ្ធផល គួរឱ្យភ្ញាក់ផ្អើលប៉ុន្តែការប្រាស្រ័យទាក់ទង អំពីបន្ទុកការងាររបស់អ្នកគឺជាគន្លឹះមួយដែលមានប្រសិទ្ធភាពបំផុតសម្រាប់ការគ្រប់គ្រងកាលវិភាគដែលរវល់។

៦. ស្វែងយល់អំពីភាពតានតឹង 

កាគិតច្រើនពេកចំពោះរឿងការងារច្រើនពេកអាចបណ្ដាឲ្យអ្នកស្ត្រេស ស្ត្រេសអាចបង្ហាញពីខ្លួនវាតាមគ្រប់មធ្យោបាយ អ្នកខ្លះះមិនទាំងដែលគិតថាខ្លួនកំពុងរងទុក្ខពីស្ត្រេសផង បន្ទាប់មកអ្នកនិងមានអារម្មណ៍ក្រៀមក្រំដោយមិនដឹងខ្លួន ដោយសសារតែរងនៅសំពាធការងារដែលធ្វើគ្មានពេលបានឈប់សំរាកសំរាប់ខ្លួនឯង។ វេជ្ជបណ្ឌិតណែនាំឱ្យខួរក្បាលមានការសំរាក ដើម្បើកុំឲ្យកើតមានភាពតានតឹងនិងស្ត្រេសកើតមានឡើង រក្សាកំណត់ហេតុប្រចាំថ្ងៃ តាមដានអារម្មណ៍របស់អ្នក អ្វីដែលអ្នកកំពុងគិត អ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលអ្នកនៅជាមួយរាល់ថ្ងៃ។

សរុបមក ការគ្រប់គ្រងពេលវេលា គឺការរៀបគម្រោងពីពេលវេលាសម្រាប់ការងារនីមួយៗ។ ការគ្រប់គ្រងពេលវេលាដែលល្អមួយ នឹងអាចជួយអ្នកបំពេញការងារដោយឆ្លាតវៃ ពោលគឺអាចបំពេញការងារច្រើនក្នុងពេលតិចជាងមុន និងបំពេញការងារបានល្អទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាក ឬមានសំពាធខ្លាំង។ អ្នកត្រូវចងចាំថា បើអ្នកមិនអាចគ្រប់គ្រងពេលវេលាបានល្អ នោះវានឹងបណ្តាលឲ្យកើតមានប្រសិទ្ធភាពការងារមិនល្អ និងជំងឺស្រ្តេស។

 


អត្ថបទទាក់ទង

៣ ចំណុចសំខាន់ៗ ដើម្បីដឹកនាំ​អង្គប្រជុំ​​​មិនឲ្យខាត​ពេលវេលា​ និង​ធុញទ្រាន់

Leave a Reply

Your email address will not be published. Required fields are marked *