រឿងខ្លី៖ Milo of Croton និយាយអំពីការងារដែលលើសទំងន់
តើអ្នកធ្លាប់ទទួលការងារជាច្រើន ហើយពេលខ្លះក៏ធ្លាប់គិតថាវាលើសទំងន់ តែដល់ពេលយើងធ្វើវាយូរៗទៅស្រាប់តែមានអារម្មណ៍ធម្មតាដែរឬទេ? ហើយអ្នកពិតជាមានមោទនភាពចំពោះខ្លួនឯងថែមទៀតផង មែនដែរឬទេ? ហើយប្រហែលលួចសរសើខ្លួនឯងទៀតថាពិតជាខ្លាំងហើយពូកែ។
យើងសូមលើករឿងក្រិកបុរាណមួយដែលមានចំណងជើងជាភាសាអង់គ្លេស Milo of Croton: Progressive Overload ដែលដំណាលថា៖
មីឡូ ជាអ្នកចំបាប់មកពីប្រទេសក្រិកបុរាណ។ គាត់ចាប់ផ្តើមដើរជាមួយការដាក់កូនគោនៅលើស្មារបស់គាត់ជារៀងរាល់ថ្ងៃ។
នៅពេលដែលសត្វគោនោះធំឡើងមីឡូក៏កាន់តែរឹងមាំរហូតដល់ទីបំផុតគាត់អាចសែងសត្វគោដែលធំនោះបានដែរ។
យើងអាចគិតបានថានោះជាការងារដែលលើសទំងន់។ តាមពិតអ្នកត្រូវបង្កើនការងាររបស់អ្នកឲ្យលើសពីតម្រូវការ ដូចនេះរាងកាយរបស់អ្នកនឹងបន្សាំទៅនឹងការងារច្រើនទៅជារឿងធម្មតា។
3 thoughts on “រឿងខ្លី៖ Milo of Croton និយាយអំពីការងារដែលលើសទំងន់”