ខូរក្បាល និងការគិត

មនុស្សមានសមត្ថភាពសម្របខ្លួនដោយការរៀន។ មជ្ឈមណ្ឌលនៃសមត្ថភាពទាំងអស់ គឺស្ថិតក្នុងខួរក្បាលរួចជាស្រេច ដើម្បីការរៀនឲ្យចេះបាន។ ខួរក្បាលមានសក្តានុពលចាត់ចែងប្រព័ន្ធទិន្នន័យ ដែលទទួលបានពីការរៀនទាំងអស់ឲ្យទៅជាទម្រង់ទិន្នន័យការចងចាំ ហើយត្រៀមរួចរាល់ក្នុងការនាំយកទិន្នន័យនោះប្រើក្នុងការគិតនិងការរៀនសូត្រ។ ទន្ទឹមនោះខួរក្បាលក៏អាចសាងទម្រង់ទិន្នន័យ ការចងចាំថ្មីៗ ពីការគិតនិងការរៀនបន្ថែមបានជានិច្ចដែរ។ លក្ខណៈនេះ គឺស្រដៀងនឹងកុំព្យូទ័រដែលមានសមត្ថភាពរក្សាការចងចាំផ្សេងៗទុកជាទិន្នន័យ និងអាចជ្រើសបញ្ជូនចេញមកប្រើឬបង្កើតបន្ថែម។ ប្រព័ន្ធកុំព្យូទ័រនេះជាការចម្លងតាមបែបបទខួរក្បាលរបស់មនុស្សយ៉ាងប្រាកដ។

យើងឃើញថា មនុស្សមានការវិវឌ្ឍនិងអាចរស់នៅបន្តពូជពង្សដល់សព្វថ្ងៃ ព្រោះមនុស្សមានសមត្ថភាពរៀនពីវត្ថុផ្សេងៗបាន។ នោះហើយជាបញ្ហាសំខាន់នាំទៅដល់សមត្ថភាពក្នុងការសម្របខ្លួន និងកើតមានការអភិវឌ្ឍទៅរកភាពឥតខ្ចោះនៃជីវិតបាន។ ការចងចាំជាកត្តាចាំបាច់នៅដំណាក់កាលដំបូងព្រោះពេលមនុស្សចាប់ផ្តើមរីកចម្រើនធំធាត់ក្នុងសភាពធម្មតាទាំងខួរក្បាលនិងរាងកាយពួកគេនឹងចាប់ផ្តើមរៀនត្រាប់តាម។ ដោយសារការរៀននិងការត្រាប់តាមជាមូលដ្ឋានឆ្ពោះទៅរកការយល់ ហេតុនេះទើប លោក ប៊្លូម (Benjamin S. Bloom) បានលើកឡើងពីគំនិតនិងបង្ហាញវិធីអភិវឌ្ឍបញ្ញា មុននឹងឈានដល់អភិវឌ្ឍន៍គំនិត អារម្មណ៍ និងអំពើ។ ចំណុចចាប់ផ្តើមគឺ ទិន្នន័យនិងបរិស្ថាន។ ពេលមនុស្សទទួលទិន្នន័យនិងបរិស្ថាន ពេលនោះគឺការរៀននិងការត្រាប់តាមនឹងមកហើយទើបសម្រួលទៅជាការចេះការចាំផ្នែកអភិវឌ្ឍគំនិតនាំទៅកាន់ការតបស្នង មុននឹងចូលទៅកាន់វិធីសាស្ត្រអភិវឌ្ឍផ្នែកគំនិតដែលមាន ៥ ដំណាក់កាលនៃការនាំទៅដល់ការចេះគិតនោះ។ ដំណាក់កាលដំបូងគឺការយល់ ហេតុដូច្នេះទើបការយល់កើតចេញពិការចេះ ការចាំ ពីការទទួលទិន្នន័យនិងបរិស្ថានជាមូលដ្ឋាននិងមានការតបស្នងទិន្នន័យនិងបរិស្ថាននោះ។

ខាងក្រោមនេះយើងនឹងនិយាយពី៖

  • ការរីកចម្រើននៃខួរក្បាល
  • ខួរក្បាលជាមណ្ឌលនៃការគិត និងការៀន
  • បច្ច័យដែលមានផលប៉ះពាល់ចំពោះខួរក្បាល
  • ការហ្វឹកហាត់ខួរក្បាលឲ្យមានការគិត។

ខួរក្បាលមានសក្តានុពលក្នុងការគិត មិនថាជាការគិចពិចារណា ការវិភាគ ឬ ការគិតប្រកបដោយវិចារណញ្ញាណ និងការគិតច្នៃប្រឌិតទេ។ ខួរក្បាល គឺពិតជាត្រូវអាស្រ័យទិន្នន័យជាប្រចាំ ពាក់ព័ន្ធនឹងបទពិសោធរៀនកន្លងមកជាមូលដ្ឋានក្នុងការរំញោចឲ្យកើតគំនិតជា​និច្ចដើម្បីគិត។​ គេអាចនិយាយបានម្យ៉ាងទៀតថា ការគិតជាការធ្វើការងាររបស់ខួរក្បាល ដែលកើតឡើងដោយអត្តនោម័ត នៅពេលត្រូវរំញោចឬបានទទួលការរៀបចំនិងការរៀន។ ជំនាញការគិតក៏អាចអភិវឌ្ឍ និងហ្វឹកហាត់បានដែរ។ ពិភពលោកយើងនៅសម័យរីកចម្រើនផ្នែកទូរគមនាគមន៍នាសតវត្សតី ២១ នេះ គឺពិតជាត្រូវពឹកផ្អែកទៅលើការគិតនិងការរៀនរបស់ខួរក្បាលច្រើនណាស់ ជាពិសេសការចាត់ចែងការរៀន ដើម្បីអភិវឌ្ឍខួរក្បាលឲ្យគិតប្រកបដោយវិចារណញ្ញាណ។ នេះចាត់ទុកថា ជាធាតុផ្សំសំខាន់នៃភាពឆ្លាតនិងជាជំនាញចាំបាច់សម្រាប់ដំណើរជីវិតនៅសម័យនេះ។ មនុស្សទទួលបានជោគជ័យក្នុងពិភពទិន្នន័យ គឺត្រូវតែជាមនុស្សមានចំណេះដឹង មានគំនិតក្នុលក្ខណៈផ្សេងៗ ទាំងជាគំនិតវិភាគ គំនិតប្រកបដោយវិចារណញ្ញាណ ឬគំនិតច្នៃប្រឌិត ហើយសំខាន់គឺ ត្រូវមានជំនាញគិតវិភាគ និងគិតដោះស្រាយបញ្ហាប្រកបដោយវិចារណញ្ញាណ។ ដោយសាការគិតក្នុងលក្ខណៈដូចដែលបាននិយាយនេះ ចាំបាច់ត្រូវប្រើក្នុងការទ្រទ្រង់ជីវិតប្រចាំថ្ងៃដើម្បីឲ្យអាចរស់នៅបាន ហេតុដូច្នេះទើបប្រព័ន្ធការសិក្សាបន្ថែមនូវការយកចិត្តទុកដាក់ក្នុងការរៀន ជាពិសេសសង្កត់ធ្ងន់ឲ្យអ្នកសិក្សាធ្វើជាអ្នកប្រតិបត្តិដោយខ្លួនឯងឲ្យបានច្រើនបំផុត។ ការប្រតិបត្តិផ្ទាល់ឬអំពើផ្ទាល់នោះទុកថាបានធ្វើឲ្យកើតនូវការគិតនិងការរៀន ដែលជាឧបករណ៍សំខាន់ក្នុងការអភិវឌ្ឍបុគ្គលឲ្យមានភាពពេញលេញបរិបូរណ៍ជាមនុស្សល្អ មនុស្សពូកែ និងជាមនុស្សមានសេចក្តីសុខ។


អត្ថបទទាក់ទង

តើអ្វីទៅជាការគិតវិភាគ?

 

Leave a Reply

Your email address will not be published. Required fields are marked *