ទ្រឹស្តីរបស់ តេង សៀវភីង ទាំង៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង កុំឲ្យភ្លេចខ្លួនឯងថាជាអ្វី ? មកពីណា? ហើយដើម្បីអ្វី?

១. នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។

២. ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។

៣. ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។

៤. កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។

៥. កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។

៦. ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង” ហើយរឹតតែសំខាន់គឺហាមប្រមាថជាមួយជីវិតតទៅទៀត។

៧. បើទោះបីមិនទំនេរយ៉ាងណា ក៏ត្រូវមើលថែខ្លួនឯងឲ្យល្អ។ មិនថាពេលខ្លះពិបាកទាក់ទងជាមួយមិត្តភក្ដិ តែត្រូវនឹកដល់គ្នាជានិច្ច។ ពេលថ្ងៃផឹកទឹកឲ្យបានច្រើន ពេលយប់ផឹកទឹកឲ្យតិច មួយថ្ងៃកុំផឹកកាហ្វេលើសពី២កែវ។

រឿង ៣យ៉ាង ដែលគួរ​បំភ្លេច ៖

  • រឿងអាយុ
  • រឿងដែលកន្លងហួស
  • រឿងដែលនាំទុក្ខដល់អ្នកដទៃ

៤យ៉ាង ដែលត្រូវមាន ៖

  • មានមនុស្សដែលស្រឡាញ់អ្នកដោយចិត្ត
  • មានមិត្តដែលយល់ចិត្ត
  • មានការងារធ្វើ
  • មានផ្ទះសម្បែងសមរម្យ

៦យ៉ាង ដែលមិនគួរធ្វើ ៖

  • ឃ្លានហើយតែមិនញ៉ាំ
  • ស្រេកទឹកតែមិនផឹកទឹក
  • ងងុយហើយតែមិនព្រមគេង
  • ហត់ហើយតែមិនសម្រាក
  • ឈឺហើយតែមិនព្យាបាល
  • ចាស់ហើយទើបស្ដាយក្រោយ

៧យ៉ាង ដែលមានតម្លៃខ្ពស់ជាងលុយ ៖

  • ការដែលបានកើតជាមនុស្ស
  • ការបានយល់ពីសាសនា
  • ការមានកល្យាណមិត្តល្អ
  • ការមានភាពសុចរិតជានិស្ស័យ
  • ការមានចិត្តមិនឫស្យា
  • ការមានពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់
  • ការចេះស្គាល់ពាក្យថា “គ្រប់គ្រាន់”

២យ៉ាង មានតម្លៃមិនអាចកាត់ថ្លៃបាន ៖

  • សុខភាពផ្លូវកាយ
  • សុខភាពផ្លូវចិត្ត

ទុក្ខ ៣យ៉ាង៖

  • លះបង់មិនបាន
  • ចាញ់គេមិនបាន
  • លែងអ្វីមួយមិនបាន

ទ្រព្យសម្បត្តិដ៏មានតម្លៃ ៦យ៉ាង ៖

  • រាងកាយ
  • ចំណេះដឹង
  • ក្ដីស្រមៃ
  • ទស្សនៈគតិ
  • ភាពជឿជាក់
  • ភាពក្លាហាន

សូមអរគុណដល់ម្ចាស់អត្ថបទដើម

(តេង សៀវភីង និងប្រភពហ្វេសប៊ុក)


អត្ថបទទាក់ទង

មនុស្សដែលមាន IQ​, EQ​ និង LQ ឬ ភាពវៃឆ្លាតផ្នែកបញ្ញា ភាពវៃឆ្លាតផ្នែកអារម្មណ៏ និង ភាពវៃឆ្លាតផ្នែកបេះដូងខ្ពស់ គឺជាមនុស្សជោគជ័យ

 

 

Leave a Reply

Your email address will not be published. Required fields are marked *