គ្មាន​តែ​អាចបង្កើត​ឲ្យ​មាន

ល្បិច “​គ្មាន​តែ​អាចបង្កើត​ឲ្យ​មាន​” និយាយ​ងាយ​ស្ដាប់​ គឺគ្មាន​ខ្យល់​តែមាន​រលក គ្មាន​រឿង​អាចបង្កើត​ឲ្យ​មានរឿង​។ គោល​គំនិត​ គឺ​ខ្លាច​តែ​សង្គម​មិន​ច្របូកច្របល់ គោលបំណង​នៅត្រង់​ឆ្លៀតឱកាស​បន្លំ​ចាប់​ត្រី ស្នាដៃ​គឺ​បង្កើត​បញ្ហា​។​

ប្រតិដ្ឋ​រឿង មើល​ពី​ខាងក្រៅ​ថា​ជា​ការងាយ តែ​ចង់​សម្រេច​គោលបំណង​របស់ខ្លួន​ដោយ​ប្រតិដ្ឋ​រឿង ពិតជា​លំបាក​ណាស់​។ ការ​ប្រតិដ្ឋ​រឿង តាម​ក្រឡុក​ក្រ​លៀត​កៀនកោះ បើ​បានសម្រេច អាច​សប្បាយ​បាន​មួយពេល​ដែរ តែ​លទ្ធផល​នៃ​ការ​ប្រតិដ្ឋ​រឿង​បែបនេះ គ្រាន់តែ​អាចធ្វើ​ឲ្យ​គូរ​សត្រូវ រងគ្រោះ​របស់​ខ្លះៗ​ប៉ុណ្ណោះ​។ ហើយ​មិន​ប្រាកដថា មាន​ផលប្រយោជន៍​ចំពោះ​ខ្លួន​នោះទេ​។ ការ​ប្រតិដ្ឋ​រឿង​ដែលមាន​គោលបំណង​ច្បាស់លាស់ តែ​គ្មាន​ផលប្រយោជន៍​ចំពោះ​ខ្លួន គឺ​មិន​អា​ចរាប់ថាជា​ល្បិច​នោះទេ​។​

​សុភាសិត​មួយ​បាន​ពោលថា៖ រឿងប្រតិដ្ឋ​ត្រូវបាន​បញ្ចប់​ត្រឹម​អ្នកចេះដឹង បានន័យថា រឿងប្រតិដ្ឋ ដែល​គ្មាន​ផែនការ​រៀបចំ​ឲ្យ​បាន​ល្អិតល្អន់ និង​ប្រកបដោយ​ការប្រែប្រួល​ទេនោះ ពិតជា​គេច​មិន​ផុតពី​ក្រសែភ្នែក​របស់​អ្នកចេះដឹង​បានទេ​។ ដូច្នេះ​គួរ​និយាយថា រឿងប្រតិដ្ឋ គឺ​បង្កើត​ដោយ​ស្នាដៃ​របស់​អ្នកចេះ​ទើប​មាន​ភាពត្រឹមត្រូវ​ជាង​។ បង្កើត​បញ្ហា មានន័យថា​ផ្អែកទៅលើ​រឿង​អ្វីមួយ​ដែលមាន​ស្រាប់​ ហើយ​ពង្រីក​ការខុស​និង​ត្រូវ ឲ្យ​កាន់តែ​ធំធេង​ឡើង តែ​អ្វីដែល​ចង់​និយាយ​នៅក្នុង​ល្បិចកល​នេះ គឺ​មិនចាំបាច់​ផ្អែកលើ​បញ្ហាដែលមាន​ពិត ឬ​យោងតាម​មូលដ្ឋាន​អ្វី​ទាំងអស់ តែ​អាចបង្កើត​បញ្ហា​បាន​។​

​រឿងប្រតិដ្ឋ ការពិត​គឺ​គួរ​ឲ្យ​ភ័យខ្លាច​ជាង​អ្វី​ទាំងអស់ វា​គ្មាន​រូប​តែ​អាច​មើលឃើញ វា​គ្មាន​ស្រមោល​តែ​អាច​ជួបប្រទះ ខុស​ឬ​ត្រូវ​ចេញពី​មាត់ សំអាង​លើសំដីតែ​ប៉ុន្មាន​ម៉ាត់​ប៉ុណ្ណោះ អាច​ឲ្យ​មនុស្ស​មើលស្រាល​ជីវិត​បាន អ្នកក្លាហាន​អា​ចដោះអាវ​ក្រោះ​បាន​។​

​ក្នុង​ក្បួន​យុទ្ធសាស្ត្រ​បាន​និយាយថា៖ វាយ​សត្រូវ​ដោយ​ប្រើ​រឿងប្រតិដ្ឋ​យ៉ាង​ប៉ិនប្រសប់ មិនបាច​ឆ្លងកាត់​ការប្រយុទ្ធ ក៏​អាច​ឲ្យ​សត្រូវ​ទម្លាក់អាវុធ​បានដែរ។ បើ​និយាយថា ការបង្កើត​បញ្ហា គឺ​ធ្វើ​ឲ្យ​សង្គម​ច្របូកច្របល់​នោះ មានន័យថា ពាក្យ​ប្រតិដ្ឋ គឺជា​ប្រភព​នៃ​ការបង្កើត​បញ្ហា​តែម្ដង​។​

​ជាទូទៅ​ នៅក្នុង​ការបង្កើត​រឿងប្រតិដ្ឋ ត្រូវ​ចេះ​ពិនិត្យមើល​កាលៈទេសៈ ត្រូវ​ប្រតិដ្ឋឲ្យ​សម​ហេតុ​សម​ផល​ និង​រហ័ស​ទៀតផង គឺ​មិនត្រូវ​ប្រើពេល​វែង​អន្លាយ​នោះទេ ដែល​និយាយថា  ជឿ​ឬ​មិន​ជឿ​អាច​សាកល្បង​ចំពោះមុខ ស័​ក្កិ​សិទ្ធិ​ ឬ​មិន​ស័​ក្កិ​សិទ្ធិ ថ្ងៃក្រោយ​ទើប​ដឹង​។ ចំណែក​ពេលខ្លះ ល្បិច​នេះ គេ​បង្កើតឡើង​ដើម្បី​ទទួលបាន​រឿង​ពិត​ក៏​ថា​បាន​។

​ដកស្រង់​ពី​សៀវភៅ​៖ ល្បិច​ទល់​មេឃ​


អត្ថបទទាក់ទង

បង្ក្រាបមុនដើម្បីឈ្នះ

Leave a Reply

Your email address will not be published. Required fields are marked *