សេដ្ឋី ៥ ប្រភេទនៅលើលោកយើងនេះ

មានសេដ្ឋីមាន ៥ ប្រភេទនៅលើលោកយើងនេះ តើអ្នកប្រាថ្នាប្រភេទសេដ្ឋីមួយណាដែរ?

១. អ្នកមានគួរសម

ពួកគេច្រើនតែទទួលបានកេរ៍ពីឱពុកម្តាយរបស់គេស្រាប់ ដូចជា៖ ទ្រព្យសម្បត្តិដីធ្លី ផ្ទះសំបែងឬអាជីវកម្មមានស្រាប់ជាដើម។ ពួកគេចូលចិត្តប្រើប្រាស់របស់ទំនើបល្អនិងប្រេនៗជាដើម។ អ្នកទាំងអស់នេះមិនមែនជាសេដ្ឋីនោះទេ ទ្រព្យសម្បត្តិរបស់ពួកងាយនឹងបាត់បង់ណាស់ ប្រសិនបើគេមិនចាត់ចែងបានល្អ។

២. អ្នកមាន

ពួកគេអាចមានអាជីវកម្មខ្នាតតូចឬមធ្យមឬអ្នកជាធ្វើការមានចំណូលខ្ពស់ដើម ដូចជា៖ មេធាវី គ្រូពេទ្យឬអ្នកត្រួតពិនិត្យបញ្ជីរស្នាមជាដើម។ ពួកគេគឺចាយវាយធូណាស់ ដោយសារតែពួកគេរកប្រាក់បានដោយស្រួល ប៉ុន្តែពួកមិនមានពេលទំនេរទេ គឺរវល់ធ្វើការគ្រប់ពេល (គ្មានសេរីភាពពេលវេលា)

៣. សេដ្ឋី

ពួកគេមានលុយច្រើន មានអាជីវកម្មផ្ទាល់ខ្លួនឯងច្រើន (គ្រប់គ្រងខ្លួនឯង) ប៉ុន្តែពួកគេបែរជាគ្មានពេលលំហែរកាយច្រើនទេ បើទោះជាពួកគេមានផ្ទះលំហែរកាយច្រើនខ្នងយ៉ាងក៏ដោយ នោះមានន័យថា៖ ខ្វះពេលវេលាសម្រាក់លម្ហែកាយ។

៤. មហាសេដ្ឋី

ពួកគេមានភាគហ៊ុនធំៗច្រើន មានជួលអ្នកបើកឡានឱ្យ មានយន្តហោះផ្ទាល់ខ្លូន បញ្ចូនកូនទៅរៀនសាលាល្អៗ ដើម្បីមកជួយអាជីវកម្មគេវិញ ពួកគេក៏មិនសូវបានសេរីភាពពេលវេលាដែរ។

៥. អភិមហាសេដ្ឋី

សេដ្ឋីប្រភេទនេះ មានអាណាចក្រធុរកិ្ចពិភពលោកដូចជា កូកាកូឡា Iphone និង វិមានធំៗនៅទូទាំងពិភពលោក អាជីវកម្មមានប្រពន្ធ័ធ្វើការឱ្យ។ ពួកគេមានសេរីភាពហិរញ្ញវត្ថុនិងពេលវេលាច្រើន និងមានសេចក្តីសុខ។


អត្ថបទទាក់ទង

ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង ៩ របស់ក្រុមហ៊ុន General Electric (GE)

 

Leave a Reply

Your email address will not be published. Required fields are marked *