
មាននាយពាណិជ្ជម្នាក់មានភរិយារូបស្រស់ឆើតឆាយ ចូលចិត្តរួមបេតីតែជាមួយខ្ញុំបម្រើរបស់ខ្លួន។ថ្ងៃមួយនាយពាណិជ្ជឃើញភរិយាកំពុងថើបជញ្ជក់មាត់ជាមួយបាវបម្រើម្នាក់។ឃើញប្ដីដើរចូលមកនាងជាភរិយា ច្រានខ្ញុំបម្រើនោះចេញ ហើយដើរទៅក្លែងនិយាយប្រាប់ស្វាមីថា៖
នាថ! អ្នកបម្រើនេះ គំនិតមារយាទអាក្រក់ណាស់ វាហ៊ានលួចកប៌ូខ្ញុំទិញទុកឱ្យបង យកទៅសុី។ ខ្ញុំហិតក្លិនមាត់វាដឹងច្បាស់ណាស់។
អត្ថបទទាក់ទង៖ រឿង អណ្ដូងកខ្វក់
អ្នកបម្រើនោះ ក្រោកឡើងធ្វើជាខឹងច្រឡោតតោតតូង និយាយថា៖
ខ្ញុំសូមលាហើយ នៅជាមួយចៅហ្វាយដែលមានភរិយាប្រឹតដូច្នេះ គ្រាន់តែកប៌ូមូយគ្រាប់ក៏តាមហិតមាត់ដែរ។
នាយពាណិជ្ជឮដូច្នោះ ក៏សុំទោសខ្ញុំបម្រើនោះ ហើយឃាត់ឱ្យនៅបន្តទៅទៀត។ ចប់
បើភ័យមិនទាន់មកដល់ទេ បុគ្គលគួរត្រៀមពីភ័យនោះឲ្យហើយ តែបើភ័យមកដល់បុគ្គលគួរដោះស្រាយតាមប្រាជ្ញារៀងៗខ្លួន។
បណ្ឌិត ត្រូវចេះដោះស្រាយពេលក្ដីអន្តរាយមកដល់។
ដកស្រង់ពីសៀវភៅស្រីហិតោបទេស (Pachatantra)
═━━━✥◈✥━━━═
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
