ការលើកទឹកចិត្តបុគ្គលិក គឺជាកត្តាមួយដ៏សំខាន់ក្នុងការបន្ថែមកម្លាំងថាមពល ដើម្បីជំរុញល្បឿនការងារសំដៅសម្រេចឲ្យបាននូវគោលដៅ និងប្រាក់ចំណេញ ហើយវាអាចជួយលើកទឹកចិត្តបុគ្គលិកឲ្យចេះស្រលាញ់ការងាររបស់ខ្លួន និងពេញចិត្តក្នុងការបំពេញការងារ។ ខាងក្រោមនេះ ជាវិធីសាស្ត្រសំខាន់ៗសម្រាប់លើកទឹកចិត្តបុគ្គលិក៖ ១. ផ្តល់រង្វាន់ និងអត្ថប្រយោជន៍ ផ្តល់ប្រាក់រង្វាន់ ការដំឡើងប្រាក់ខែ ឬអត្ថប្រយោជន៍ដូចជាថ្ងៃឈប់សម្រាកបន្ថែម ឬការធានារ៉ាប់រង។ ឧទាហរណ៍៖ ផ្តល់អត្ថប្រយោជន៍ដែលស្របតាមតម្រូវការបុគ្គលិក...
