
មនុស្សសហស្សវត្សរ៍ (មនុស្សដែលកើតរវាងឆ្នាំ១៩៨១ – ១៩៩៦) គឺទំនងជាមានអារម្មណ៍វិជ្ជមានក្នុងការប្រើបញ្ញាសិប្បនិម្មិត (AI) នៅកន្លែងធ្វើការ បើប្រៀបធៀបទៅនឹងជំនាន់ផ្សេងៗទៀត នេះបើយោងតាមការស្រាវជ្រាវថ្មីៗនេះ។
ជាងពាក់កណ្តាលនៃមនុស្សសហស្សវត្សរ៍បានរាយការណ៍ថា បញ្ញាសិប្បនិមិត្ត (AI) បានធ្វើឱ្យប្រសើរឡើងនូវការសម្រេចចិត្តរបស់ពួកគេ (៥៥%) កាត់បន្ថយភាពតានតឹង (៥៣%) និងបង្កើនភាពច្នៃប្រតិដ្ឋ (៥៣%) នេះបើយោងតាមការសិក្សាពី Udacity ដែលជាវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចដែលមានមូលដ្ឋាននៅ Mountain View រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាម៉េរិក។
ទោះជាយ៉ាងណាក៏ដោយ បុគ្គលិកតិចជាងមុននៅផ្នែកណាមួយនៃមនុស្សសហស្សវត្សរ៍ – អ្នកដែលនៅក្នុងជំនាន់ Z (មនុស្សដែលកើតរវាងឆ្នាំ១៩៩៦ – ២០១០) និង ជំនាន់ X (មនុស្សដែលកើតរវាងឆ្នាំ១៩៦៥ – ១៩៨០) បានរាយការណ៍អំពីអាកប្បកិរិយាស្រដៀងគ្នាចំពោះការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) នៅកន្លែងធ្វើការ៖ មានតែ ២១% នៃ មនុស្សជំនាន់ Z និង ១៩% នៃមនុស្សជំនាន់ X បាននិយាយថា បញ្ញាសិប្បនិមិត្ត (AI) បានកែលម្អការសម្រេចចិត្តរបស់ពួកគេ។ លើសពីនេះទៀត ជាងពាក់កណ្តាល (៥៤%) នៃមនុស្សសហស្សវត្សរ៍បាននិយាយថា បញ្ញាសិប្បនិមិត្ត (AI) មានសក្តានុពលក្នុងការបង្កើនប្រាក់ចំណូល ឬប្រាក់ចំណេញ ខណៈពេលដែលមានតែ ២៤% នៃមនុស្សជំនាន់ Z និង ១៦% នៃមនុស្សជំនាន់ X បានឯកភាព។
លោក Cam Marston ដែលជាវាគ្មិន អ្នកនិពន្ធ និងជាប្រធាននៃ Generational Insights in Mobile, Ala បាននិយាយថា “ខ្ញុំមិនភ្ញាក់ផ្អើលទេដែលឃើញមនុស្សសហស្សវត្សរ៍ពេញចិត្តនឹងបញ្ញាសិប្បនិមិត្ត (AI)។” “បច្ចេកវិទ្យាថ្មី តែងតែជាទីពេញចិត្តរបស់យុវវ័យ។ ពួកគេបានប្រើប្រាស់វាដើម្បីសម្គាល់ខ្លួនឯងពីមនុស្សដែលមានវ័យចាស់ជាងនៅកន្លែងធ្វើការ។”
លោក Bruce Tulgan គឺជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន RainmakerThinking ដែលជាក្រុមហ៊ុនបណ្តុះបណ្តាល និងប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងនៅ Wallingford រដ្ឋ Connecticut សហរដ្ឋអាម៉េរិក ដែលផ្តោតលើបញ្ហាជំនាន់នៅកន្លែងធ្វើការ។ គាត់បាននិយាយថា ការសិក្សានេះឆ្លុះបញ្ចាំងថា មនុស្សសហស្សវត្សរ៍ មានបទពិសោធន៍កាន់តែច្រើនក្នុងការចូលរួមជាមួយបញ្ញាសិប្បនិមិត្ត (AI) រៀនសូត្រពីវា និងរៀនពីរបៀបបញ្ចូលវាទៅក្នុងកិច្ចការ ទំនួលខុសត្រូវ និងគម្រោងរបស់ពួកគេ។
Tulgan បាននិយាយថា “ប្រហែលជាមនុស្សជំនាន់ X បានជៀសវាងពីវា ហើយប្រហែលជាមនុស្សជំនាន់ Z ទទួលយកវាទាំងស្រុង។”
ការសិក្សាក៏បានរកឃើញថា ក្រៅពីជំនួយការសរសេរ ដូចជា ChatGPT ដែលជាចំណូលចិត្តរបស់មនុស្សគ្រប់ជំនាន់នៅក្នុងការសិក្សានេះ សហស្សវត្សរ៍ចូលចិត្តឧបករណ៍បង្កើតរូបភាពបញ្ញាសិប្បនិមិត្ត (AI) ខណៈដែលបុគ្គលិកជំនាន់ Z និងជំនាន់ X ច្រើនតែងាកទៅរកឧបករណ៍បកប្រែ។
លោក Marston បានពន្យល់ថា ក្នុងនាមជាសមាជិកនៃមនុស្សជំនាន់ X គាត់បានចូលរួមជាមួយបញ្ញាសិប្បនិមិត្ត (AI) “ក្នុងនាមជា Super-Google” ។ ប៉ុន្តែវាមិនទាន់បានផ្លាស់ប្តូររបៀបដែលគាត់ធ្វើនៅឡើយទេ។ គាត់បានកត់សម្គាល់ថា៖ “នោះអាចជាការឆ្លុះបញ្ចាំងពីសមត្ថភាព និងការគិតរបស់ខ្ញុំ ‘សូមមើលថាតើនេះពិតជាអ្វីដែលពួកគេនិយាយថាវាពិតជាអ៊ីចឹងមែនឬអត់?'” “ប្រហែលជាសហសេវិកជំនាន់ X របស់ខ្ញុំកំពុងគិតដូចគ្នា។”
ការស្ទង់មតិដាច់ដោយឡែកមួយដោយ LinkedIn បានរកឃើញថា បុគ្គលិកពាក់កណ្តាលស្ទាត់ជំនាញ ទំនងជាផ្តោតលើការបង្កើនជំនាញក្នុងការឆ្លើយតបទៅនឹងភាពជឿនលឿនក្នុងបញ្ញាសិប្បនិមិត្ត (AI) ។ មនុស្សសហស្សវត្សរ៍ដែលពាក់កណ្តាលស្ទាត់ជំនាញ កំពុងនាំមុខការលើកឡើងដើម្បីទទួលបានជំនាញបញ្ញាសិប្បនិមិត្ត (AI) ដើម្បីបន្តអាជីពរបស់ពួកគេ៖ ៥៤% នៃអ្នកឆ្លើយតបក្នុងជំនាន់នោះបានយល់ស្រប បន្ទាប់មក ៥៣% នៃបុគ្គលិកជំនាន់ X ។ ផ្ទុយទៅវិញ ៤៥% នៃ Baby Boomers (មនុស្សដែលកើតរវាងឆ្នាំ១៩៤៦ – ១៩៦៤) និង ៣៩% នៃកម្មករជំនាន់ Z បានយល់ស្រប។
លោក Tulgan បាននិយាយថា “Boomers កំពុងចាកចេញពីកម្លាំងការងារ ហើយមនុស្សជំនាន់ Z មិនយល់ថាវាជាជំនាញទេ”។ “មនុស្សជំនាន់ Z ទំនងជាមើលឃើញថាវាគ្រាន់តែជាការរក្សាបច្ចុប្បន្នភាពតាមបច្ចេកវិទ្យាចុងក្រោយបំផុតប៉ុណ្ណោះ។”
លោក Marston បាននិយាយថា មនុស្សជំនាន់ X ដែលមានវ័យចំណាស់ជាងគេ កំពុងព្យាយាមរក្សាភាពរឹងមាំនៅកន្លែងធ្វើការ និងរៀនជំនាញបន្ថែម ដូច្នេះពួកគេអាចចូលនិវត្តន៍ក្នុងរយៈពេលប្រហែល ១០ ឆ្នាំក្រោយ។ លោកបានកត់សម្គាល់ថា៖ “បន្ថែមលើនេះ ពួកគេអាចនឹងទទួលបានការគំរាមកំហែងពីក្មេងជំនាន់ក្រោយៗ ហើយកំពុងព្យាយាមតាមឲ្យទាន់ពួកគេ។”
សៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន
