រឿងខ្លី៖ អ្នកគ្រប់គ្រងថ្មី

ធីតា នឹងត្រូវទទួល​តំណែង​ជា​អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនមួយ។ មុននឹង​ចេញទៅ គាត់​ក៏​សុំ​ការណែនាំ​ពី លោកទីប្រឹក្សាម្នាក់ អំពីយុទ្ធសាស្ត្រ​នៃ​ការគ្រប់គ្រង និងដឹកនាំ។

លោកទីប្រឹក្សាសួរថា៖ «តើ​ស្ថានភាព​ក្រុមហ៊ុននោះ​យ៉ាងម៉េច​ដែរ?»

ធីតាឆ្លើយថា៖ «មនុស្ស​នៅ​ទីនោះ​សម្បួរ​ទៅដោយ​ជើង​ខ្លាំង ចូលចិត្ត​យកឈ្នះ​យក​ចាញ់ ពិបាក​គ្រប់គ្រង​ណាស់។»

លោកទីប្រឹក្សាពោលថា៖ «ខ្ញុំសូម​ប្រាប់​អ្នកឲ្យ​ដឹងថា ការ​ឱនលំទោន មាន​សុជីវធម៌ អាចធ្វើ​ឲ្យ​មនុស្ស​ឃោរឃៅ​ព្រម​ចុះ​ញ៉ម។ ការប្រកាន់​សុចរិត​ទៀងត្រង់ អាចធ្វើ​ឲ្យ​មនុស្ស​ដែល​ចូលចិត្ត​យកឈ្នះ ព្រម​ចុះ​ញ៉ម។ ការ​មាន​មេត្តាករុណា គិត​ថ្លឹងថ្លែង​ដល់​ចិត្ត​អ្នកដទៃ អាច​គ្រប់គ្រង​ចិត្ត​អ្នក​រឹងត្អឹង​បាន។ ភាពទន់ភ្លន់​តែ​ដាច់ខាត អាច​បង្ក្រាប​ពួក​ជនឧក្រិដ្ឋផ្សេងៗបាន។ បើ​អ្នកធ្វើបាន​ដូច​សម្តី​ខ្ញុំ ខ្ញុំ​ជឿថា ក្រុមហ៊ុននោះមិន​ពិបាក​គ្រប់គ្រង​ឡើយ។»

 

Leave a Reply

Your email address will not be published. Required fields are marked *