
IQ ជាអក្សរកាត់មកពីពាក្យ Intelligence Quotient គឺជាការវាស់ស្ទង់កម្រិតសមត្ថភាពតាមរយៈពិន្ទុដែលកំណត់ដោយតេស្តស្តង់ដា ដែលមានពិន្ទុមេដ្យាន ១០០ និងគម្លាតស្តង់ដា ១៥ ហើយត្រូវបានរចនាឡើង ដើម្បីវាយតម្លៃភាពវៃឆ្លាតរបស់បុគ្គលម្នាក់ៗ។ មនុស្សដែលមាន IQ ខ្ពស់ គឺបានហ្វឹកហាត់ខួរក្បាលផ្នែកខាងឆ្វេង។ ខួរក្បាលខាងឆ្វេង ជាញាណផ្នែកភាសា ដែលផ្តោតលើកត្តាតក្កវិជ្ជាច្រើន ហើយពាក់ព័ន្ធនឹងការរៀនអក្សរ លេខ វិទ្យាសាស្ត្រ។ ការចងចាំរបស់ខួរក្បាលខាងឆ្វេង មានរយៈពេលខ្លីជាង។
ចំណែកឯ EQ មកពីពាក្យ Emotional Quotient ឬ Emotional Intelligence គឺជាការកំណត់សមត្ថភាពរបស់បុគ្គលម្នាក់ៗ ដើម្បីកំណត់អារម្មណ៍ ទាំងអារម្មណ៍ផ្ទាល់ខ្លួន និងរបស់អ្នកដទៃ។ ឃ្លានេះ ត្រូវបានគេបង្កើតឡើង និងប្រើប្រាស់ដំបូងបង្អស់ក្នុងទសវត្សឆ្នាំ១៩៨០។ មនុស្សដែលមាន EQ ខ្ពស់ គឺបានហ្វឹកហាត់ខួរក្បាលផ្នែកខាងស្តាំ។ ខួរក្បាលខាងស្តាំ ជាញាណផ្នែករូបភាព អារម្មណ៍ ពាក់ព័ន្ធនឹងគំនិតច្នៃប្រតិដ្ឋ។ ខួរក្បាលខាងស្តាំ ខុសពីខួរក្បាលខាងឆ្វេង ដោយសារវាយកការស្រមៃ និងការប្រមូលព័ត៌មានតាមរយៈរូបភាព។ ខួរក្បាលខាងស្តាំ ចងចាំបានលឿន មិនងាយភ្លេច និងគណនាបានលឿន។
អត្ថបទទាក់ទង៖ ១៥ ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដែលនឹងផ្លាស់ប្តូររំហូរការងាររបស់អ្នក
បុគ្គលិកលក្ខណៈរបស់មនុស្សមាន IQ ខ្ពស់
- ជាមនុស្សបើកចិត្តដោយទទួលយកគំនិត និងឱកាសថ្មីៗ
- ជាមនុស្សចូលចិត្តបង្កើតអ្វីជារបស់ផ្ទាល់ខ្លួន
- ជាមនុស្សអាចគ្រប់គ្រងខ្លួនឯងបានខ្ពស់
- ជាមនុស្សមានទំនោរចូលចិត្តលេងសើច
- ជាមនុស្សដែលមានភាពប់តបែនបានលឿន
- រៀនអ្វីថ្មីៗឆាប់ចេះបានលឿន
- ជាមនុស្សចង់ចេះ ចង់ដឹង គ្រប់ពេលវេលាដោយគ្មានដែនកំណត់
- ជាមនុស្សដែលអាចដឹងពីបទពិសោធន៍របស់អ្នកដទៃ ដូចជាដឹងថា នរណាកំពុងគិតពីអ្វី? មានអារម្មណ៍បែបណា? ជាដើម។
បុគ្គលិកលក្ខណៈរបស់មនុស្សមាន EQ ខ្ពស់
- មានសមត្ថភាពអាចស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយខ្លួនឯងបានលឿន
- ជាមនុស្សអាចលើកទឹកចិត្តខ្លួនឯង និងអ្នកដទៃបានយ៉ាងល្អ
- អាចយល់ដឹងដោយខ្លួនឯង
- អាចគ្រប់គ្រងខ្លួនឯងបាន ដូចជាគ្រប់គ្រងអារម្មណ៍ខ្លួនឯង ការចេះសម្របខ្លួន ធ្វើឱ្យមានភាពប្រសើរដើម្បីសម្រេចគោលដៅ និងមានចក្ខុវិស័យវិជ្ជមាន
- អាចយល់ដឹងពីសង្គម ដូចជា មានការយល់ចិត្តអ្នកដទៃ និងបរិយាកាសជុំវិញបានលឿន
- អាចគ្រប់គ្រងទំនាក់ទំនងបានយ៉ាងល្អ ដូចជា អាចធ្វើជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ជាគ្រូបង្វឹក ជាអ្នកតម្រង់ទិសអ្នកដទៃ គ្រប់គ្រងជម្លោះនានា ធ្វើការងារជាក្រុមបានល្អ និងមានភាពជាអ្នកដឹកនាំ ដើម្បីអាចជំរុញឱ្យមនុស្សមានកម្លាំងចិត្តខ្ពស់ក្នុងការធ្វើការងារឱ្យសម្រេចបានលឿនដូចទៅនឹងអ្វីដែលបានរំពឹងទុក។
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
