
រូបភាពបង្កើតឡើងដោយ AI (គង់ ឆាយឡេង)
ពាក្យថា អាចរិយៈ ខ្មែរប្រើពាក្យនេះជា អាចារ្យ ដើម្បីឱ្យស្រួលមាត់ ងាយមើល ងាយអាន ប្រែថាអ្នកប្រដៅ ឬហាត់មារយាទ អ្នកប្រព្រឹត្តល្អ អ្នកកាន់ត្រឹមត្រូវ អ្នកត្រឹមត្រូវ អ្នកដែលសិស្សត្រូវគោរព អ្នកធ្វើប្រយោជន៍ដល់សិស្ស អ្នកបង្រៀនចំណេះគេ គ្រូ គ្រូបង្រៀន សិស្សមានវិជ្ជាដោយសារអាចារ្យខំប្រឹងបង្រៀន។ ពាក្យថា អាចារ្យ ក្នុងទីនេះសំដៅដល់ភិក្ខុដែលសិស្សត្រូវគោរពដោយអើពើ ហៅថា អាចារ្យមាន៥ ពួក គឺ៖
១. បព្វជ្ជាចារ្យ គឺជាអាចារ្យបំបួស គឺភិក្ខុអ្នកបំបួសកុលបុត្រឱ្យជាសាមណេរ។
២. ឧបសម្បទាចារ្យ គឺជាភិក្ខុអ្នកសូត្រញត្តិឱ្យសាមណេរបានឧបសម្បទាជាភិក្ខុភាព (លោកគ្រូសូត្រ)។
អត្ថបទទាក់ទង៖ មនុស្ស ៧ ប្រភេទ ដែលអ្នកមិនគួរមើលរំលងនៅក្នុងជីវិត
៣. ឧទ្ទេសាចារ្យ គឺជាអាចារ្យបង្រៀនបាលី ឬធម្មាចារ្យ អាចារ្យបង្រៀនធម៌អាថ៌ ឬបង្រៀនចំណេះវិជ្ជាផ្សេងៗ (អាចជាព្រះសង្ឃ ឬ គ្រហស្ថ) ។
៤. និស្សយាចារ្យ គឺជាអាចារ្យអ្នកឱ្យនិស្ស័យ គឺភិក្ខុអ្នកទទួលភារៈឱ្យសិស្សនៅអាស្រ័យនឹងខ្លួនផង (គ្រូទទួលបន្ទុក)។
៥. ឱវាទាចារ្យ គឺជាអាចារ្យអ្នកឱ្យឱវាទ។
អាចារ្យ ៥ ពួកនេះ មានមកក្នុងវចនានុក្រមខ្មែរ ដែលជាស្នាព្រះហស្តរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ និងសៀវភៅវិន័យសាមណេរ ដើម្បីបានជាប្រយោជន៍ដល់សាធារណជនទូទៅ ឯអាចារ្យខ្មោច អាចារ្យការ ជាអាចារ្យជំនាន់ថ្មីមិនមាននិយាយក្នុងសម័យពុទ្ធកាលទេ។
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
