
ដោយយោងទៅតាមលោក ឃីន (Keen) និងលោក ស្កុត ម័រតុន (Scott Morton) នៅក្នុងសៀវភៅ Decision Support System (ឆ្នាំ១៩៧៨) លោក ហាប់បឺ (Huber) នៅក្នុងអត្ថបទស្រាវជ្រាវ The nature of organisational decision making and the design of decision support systems (ឆ្នាំ១៩៨១) លោក ដាស (Das) និងលោក តេង (Teng) នៅក្នុង Journal of Management Studies ឈ្មោះ Cognitive biases and strategic decision processes: An integrative perspective (ឆ្នាំ១៩៩៩) បានបង្ហាញឱ្យឃើញថា មាននូវគំរូនៃការធ្វើសេចក្តីសម្រេចចិត្តចំនួន ៩ ដែលត្រូវបានគេយកមកសិក្សា ដូចជា៖
- គំរូ Rational Model of Decision Making
- គំរូ Bounded Rationality Model of Decision Making
- គំរូ Incremental Model of Decision Making
- គំរូ Garbage-Can Model of Decision Making
- គំរូ Recognition-Primed Model of Decision Making
- គំរូ Political/Competitive Model of Decision Making
- គំរូ Program Model of Decision Making
- គំរូ Individual Differences Model of Decision Making
- គំរូ Multiple Perspectives Model of Decision Making
អត្ថបទទាក់ទង៖ របៀបនៃការធ្វើសេចក្តីសម្រេចចិត្ត
ក្រៅពីនេះ គេឃើញមាននូវគំរូមួយចំនួនទៀត ដែលត្រូវបានបង្កើតឡើងមកសម្រាប់ប្រើប្រាស់នៅក្នុងអាជីវកម្មផងដែរ។ តាមរយៈលោក ក្រុសឃឺរី (Croskerry) នៅក្នុងអត្ថបទស្រាវជ្រាវក្រោមចំណងជើងថា A Universal Model of Diagnostic Reasoning (ឆ្នាំ២០០៩) លោកម៉ាកឃ្យូស្ហ (Maccuish) នៅក្នុងអត្ថបទស្រាវជ្រាវ Orientation: Key To The OODA Loop – The Culture Factor (ឆ្នាំ២០១២) គេហទំព័រ BMJ នៅក្នុងអត្ថបទ A three-talk model for shared decision making: multistage consultation process (ឆ្នាំ ២០១៧) គេបានរកឃើញនូវគំរូចំនួន៥ ផ្សេងទៀតដូចជា៖
- គំរូ Intuitive Model of Decision Making
- គំរូ Normative Model of Decision Making
- គំរូ Robust Model of Decision Making
- គំរូ OODA Loop Model of Decision Making
- គំរូ Shared Model of Decision Making
═━━━✥◈✥━━━═
ដកស្រង់ពី៖ សៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន
