សម័យថ្ងៃមួយ ពពួកសត្វកណ្តុរបាននាំគ្នាបើកអង្គប្រជុំមួយដើម្បីរកវិធីទប់ទល់នឹងសត្រូវស៊ូពូជរបស់គេ គឺសត្វឆ្មា។ កណ្ដុរមួយនិយាយអញ្ចេះកណ្ដុរមួយនិយាយអញ្ចុះ មិនមានមតិស្របគ្នាសោះ តែពេលនោះក៏មានកណ្ដុរមួយក្នុងចំណោមនោះចេញមកនិយាយថា÷ ខ្ញុំមានដំណោះស្រាយដ៏ពិសេសមួយ។ អ្នកទាំងអស់គ្នាប្រាកដជាយល់ស្របនឹងខ្ញុំ។ សត្រូវរបស់យើងមករកចាប់យើងដោយមិនឱ្យយើងដឹងជាមុនឡើយ ដូច្នេះបើសិនជាយើងទទួលបានសញ្ញាមុនពេលដែលវាមកដល់ យើងប្រាកដជាគេចខ្លួនបានដោយសុវត្ថិភាព។ ដំណោះស្រារបស់ខ្ញុំ គឺថាត្រូវយកកណ្ដឹងមួយចងនឹងខ្សែហើយយកទៅពាក់នឹងកវាទៅ។ អីចឹងយើងប្រាកដជាអាចដឹងថា វានៅឯណាហើយបើវាមកជិត យើងប្រាកដជាអាចគេចខ្លួនបានទាន់ពេល។ មានសំឡេងទះជើងបានឮឡើងយ៉ាងកងរំពង...
រឿងខ្លី
មានបុរសកំសត់ទុគ៌តម្នាក់ រកស៊ីកាប់ឧសលក់ ។ ថ្ងៃមួយកំពុងតែលីឧសមួយបាច់ ទាំងមែកទាំងស្លឹកយ៉ាងធ្ងន់ ខ្លួនក៏ចាស់ ថ្ងូរផង ដើរផង ខ្នងកោង ៗ ក្បាលងក់ ៗ លើកជើងបោះជំហានស្ទើរមិនរួច គាត់ខំប្រឹងទៅឲ្យដល់ខ្ទមកន្រ្ទួចរុំសុទ្ធតែផ្សែងភ្លើង ។ ដោយនឿយព្រួយពេក អស់កម្លាំងស្ទើរដកដង្ហើមមិនដល់គ្នា...