
និយាយ (សំ.) ( ន. ) (ន្យាយ ន. “សេចក្ដីសមគួរ, លំអដ៏សមគួរ; ការបញ្ចេញឧទាហរ-ណ៍”) នាំសម្ដីចេញ គឺពោលពាក្យ, ស្ដី, ថា : មាតាបិតាគួរប្រដៅកូនឲ្យរៀននិយាយស្ដីឲ្យត្រឹមត្រូវតាំងពីក្មេងតូចមក កុំបណ្ដោយឲ្យវាធ្លាប់និយាយខុស ។
ការនិយាយត្រង់ចេញពីចិត្តមិនសុទ្ធតែល្អ មិនមែនសុទ្ធតែស្មោះត្រង់ ត្រូវចងចាំថាមនុស្សដែលតែងតែនិយាយរឿង ៤ យ៉ាង នេះ មួយជីវិត មិនសូវមានកំណើត ឬទទួលបានការចូលចិត្តទេ។ ប្រសិនបើមិនចង់មានគ្រោះថ្នាក់ដោយសារមាត់ ត្រូវចាំពាក្យប៉ុន្មានម៉ាត់នេះ៖
១. កុំនិយាយដើមគេ
អ្នកដទៃមិនល្អយ៉ាងណា មិនទាក់ទងនឹងអ្នកទេ អ្នកនិយាយពីក្រោយខ្នងគេនេះនុះ ហើយគិតថាបំផ្លាញជីវិតអ្នកដទៃ តែតាមពិតគឺបំផ្លាញជីវិតខ្លួនឯងទេ ពីព្រោះមនុស្សដែលស្ដាប់អ្នកនិយាយ គោរពអ្នកតែពីចម្ងាយទេ។
អត្ថបទទាក់ទង៖ គន្លឹះចំនួន ៦ ដើម្បីបង្កើនជំនាញស្តាប់របស់អ្នកជាមួយនឹងការស្តាប់សកម្ម
២. ពេលពិបាកកុំត្អូញត្អែរ
ពាក្យដែលអត់ប្រយោជន៍លើលោក គឺជាពាក្យត្អូញត្អែរ ដោះស្រាយអ្វីមិនចេញទេ ខូចអារម្មណ៍ និងខាតពេលវេលា គឺគ្មានប្រយោជន៍អ្វីទាំងអស់ ធ្វើមនុស្សត្រូវចេះសង្រ្គោះខ្លួនឯង អ្នកកាន់តែមានភាពវិជ្ជមាន និងសុទិដ្ឋិនិយម នោះសំណាងល្អកាន់តែច្រើន។
៣. កុំនិយាយដោយកំហឹង ឬកាចៗ
កំហឹងអ្នក អាចរលត់ តែសំដីកាចៗរបស់អ្នក អាចធ្វើបាបអ្នកមួយជីវិត ដូចនេះចូរនិយាយដោយមេត្តា ដោយស្លូតបូត ឬរក្សារភាពស្ងៀមស្ងាត់ ចាស់ៗអស់ហើយរៀនគ្រប់គ្រង់អារម្មណ៍ ម្ចុលមុខតូចពិតមែន តែចាក់ចូលសាច់វាឈឺណាស់ អណ្តាតគ្មានឆ្អឹងពិត តែអាចធ្វើបាបមនុស្សឲ្យឈឺចាប់បាន។
៤. នៅមុខគេកុំនិយាយពាក្យត្រង់ពេក
ការនិយាយត្រង់ចេញពីចិត្ត បំបាក់មុខគេ មិនមែនស្មោះត្រង់ តែខ្វះភាពជាមូលដ្ឋាន ប្រសិនបើអ្នកតែងតែនិយាយនូវពាក្យសំដីដូចមុខកាំបិត ទោះជាអ្នកផ្ដល់យោបល់ល្អយ៉ាងណា មិនថាមានចិត្តស្មោះត្រង់ប៉ុណ្ណា ក៏អ្នកដទៃពិបាកទទួលយកដែរ។ រៀនបង្កប់ន័យ ប្រសិនបើចង់និយាយត្រង់ ព្រោះគេអាចនឹងស្ដាប់ចូលងាយជាង។
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
