ជាទូទៅ អ្នកគ្រប់គ្រងទាំងអស់ សុទ្ធតែពាក់ព័ន្ធទៅនឹងការធ្វើសេចក្តីសម្រេចចិត្ត។ ប៉ុន្តែការធ្វើសេចក្តីសម្រេចចិត្តទាំងនោះ មានទម្រង់ និងប្រភេទផ្សេងៗគ្នា ដែលគេអាចចែកចេញជា ២ ផ្នែក៖ ការសម្រេចចិត្តតាមកម្មវិធីកំណត់ទុកមុន វាគឺជាប្រភេទនៃការធ្វើសម្រេចចិត្តផ្អែកតាមរចនាសម្ព័ន្ធដែលបានកំណត់ទុកជាមុន ឬការសម្រេចចិត្តតាមសកម្មភាពដែលកើតឡើងជាដដែលៗក្នុងដំណើរប្រតិបត្តិការរបស់ស្ថាប័ន។ ឧទាហរណ៍ ដូចជានីតិវិធីនៃការទិញសម្ភារៈផ្គត់ផ្គង់ ស្តង់ដារប្រើប្រាស់វត្ថុធាតុដើមក្នុងផលិតកម្ម កម្មវិធីសិក្សាតាមឆមាស ឬឆ្នាំ...
Month: June 2025
មានទាសករម្នាក់ឈ្មោះ អង់ដ្រូគ្លីស (Androcles) បានរត់គេចចេញពីចៅហ្វាយនាយរបស់ខ្លួនចូលទៅក្នុងព្រៃ។ គាត់បានដើរត្រាច់ចរពេញព្រៃ បានជួបនឹងសត្វតោមួយដែលកំពុងដេកថ្ងូរដោយការឈឺចាប់។ គាត់បានរត់ត្រឡប់ក្រោយវិញ តែដោយមិនឃើញសត្វតោដេញតាម គាត់ក៏ត្រឡប់ទៅរកមើលហេតុ។ គាត់បានដើរទៅជិតសត្វតោ ហើយឃើញក្រញាំជើងតោ មានជាប់បន្លាដែលធ្វើឱ្យហើម និងមានហូរឈាម។ គាត់បានដកបន្លានោះចេញ ហើយរុំរបួសក្រញាំជើងសត្វតោនោះ។ ក្រោយបាត់ឈឺ វាក៏ងើបមកលិឍដៃគាត់ដូចជាសត្វឆ្កែដ៏ស្លូតមួយ។...