April 29, 2025

Year: 2024

សម័យថ្ងៃមួយ ពពួកសត្វកណ្តុរបាននាំគ្នាបើកអង្គប្រជុំមួយដើម្បីរកវិធីទប់ទល់នឹងសត្រូវស៊ូពូជរបស់គេ គឺសត្វឆ្មា។ កណ្ដុរមួយនិយាយអញ្ចេះកណ្ដុរមួយនិយាយអញ្ចុះ មិនមានមតិស្របគ្នាសោះ តែពេលនោះក៏មានកណ្ដុរមួយក្នុងចំណោមនោះចេញមកនិយាយថា÷ ខ្ញុំមានដំណោះស្រាយដ៏ពិសេសមួយ។ អ្នកទាំងអស់គ្នាប្រាកដជាយល់ស្របនឹងខ្ញុំ។ សត្រូវរបស់យើងមករកចាប់យើងដោយមិនឱ្យយើងដឹងជាមុនឡើយ ដូច្នេះបើសិនជាយើងទទួលបានសញ្ញាមុនពេលដែលវាមកដល់ យើងប្រាកដជាគេចខ្លួនបានដោយសុវត្ថិភាព។ ដំណោះស្រារបស់ខ្ញុំ គឺថាត្រូវយកកណ្ដឹងមួយចងនឹងខ្សែហើយយកទៅពាក់នឹងកវាទៅ។ អីចឹងយើងប្រាកដជាអាចដឹងថា វានៅឯណាហើយបើវាមកជិត យើងប្រាកដជាអាចគេចខ្លួនបានទាន់ពេល។ មានសំឡេងទះជើងបានឮឡើងយ៉ាងកងរំពង...
មាន​បុរស​កំសត់​ទុគ៌ត​ម្នាក់ រក​ស៊ី​កាប់​ឧស​លក់ ។ ថ្ងៃ​មួយ​កំពុង​តែ​លី​ឧស​មួយ​បាច់ ទាំង​មែក​ទាំង​ស្លឹក​យ៉ាង​ធ្ងន់ ខ្លួន​ក៏​ចាស់ ថ្ងូរ​ផង ដើរ​ផង ខ្នង​កោង ៗ ក្បាល​ងក់ ៗ លើក​ជើង​បោះ​ជំហាន​ស្ទើរ​មិន​រួច គាត់​ខំ​ប្រឹង​ទៅ​ឲ្យ​ដល់​ខ្ទម​កន្រ្ទួច​រុំ​សុទ្ធ​តែ​ផ្សែង​ភ្លើង ។ ដោយ​នឿយ​ព្រួយ​ពេក អស់​កម្លាំង​ស្ទើរ​ដក​ដង្ហើម​មិន​ដល់​គ្នា...
ធនធានមនុស្ស (Human Resource) និង មូលធនមនុស្ស (Human Capital) គឺជាពាក្យពីរដែលស្រដៀងគ្នាខ្លាំង ដែលវាទាំងពីរទាក់ទងទៅនឹងជំនាញមនុស្សបច្ចុប្បន្ន ឬសក្តានុពល ទេពកោសល្យ និងភាពប៉ិនប្រសប់ដែលមានសារសំខាន់ចំពោះភាពជោគជ័យរបស់ស្ថាប័នណាមួយ។ គំនិតទាំងពីរនេះ ច្រើនតែមានការយល់ច្រលំ និងច្របូកច្របល់មិនត្រឹមត្រូវ។ មានភាពខុសគ្នាតិចតួច ប៉ុន្តែសំខាន់មួយចំនួនរវាងអ្វីដែលមានន័យថាធនធានមនុស្ស...
ការវិភាគការងារ (Job Analysis) គឺជានីតិវិធីដែលត្រូវបានរៀបចំជាលក្ខណៈប្រព័ន្ធ ដើម្បីប្រមែប្រមូល និងកត់ត្រាព័ត៌មានស្តីពីការងាររបស់បុគ្គលិកទាំងឡាយ ដោយផ្តោតជាសំខាន់ទាក់ទងទៅនឹងភារៈកិច្ច និងការទទួលខុសត្រូវរបស់បុគ្គលិក ហើយនិងតម្រូវការរបស់ពួកគេ ដើម្បីប្រតិបត្តិការងារទាំងអស់ប្រកបដោយប្រសិទ្ធិភាពខ្ពស់។​  ការវិភាគការងារ តម្រូវឲ្យមានការអង្កេតសកម្មភាពការងារជាក់ស្តែងជាមួយនឹងរបាយការណ៍­ប្រចាំថ្ងៃ ដើម្បីកំណត់លក្ខណៈនៃការងារជាក់លាក់មួយដែលឆ្លុះបញ្ចាំងឲ្យឃើញពីអត្តចរិតខាងក្នុង ភាពស្មោះត្រង់ ការទទួលខុសត្រូវ ភាពពេញចិត្តចំពោះការងារអង្គភាពបានដាក់ជូន និងភាពសកម្ម​ក្នុង​ការស្វែងរកព័ត៌មា​នដែលអង្គភាពត្រូវការ...