April 29, 2025

Month: November 2024

បុព្វបទ ទិដ្ឋភាពនៅកន្លែងធ្វើការនាពេលបច្ចុប្បន្ននេះ មើលឃើញពីបញ្ហាប្រឈមពីរចំពោះការសម្របខ្លួនទៅនឹងកន្លែងធ្វើការកូនកាត់ (ហាយប្រ៊ីដ) និងការធានានូវការកើនឡើងជំនាញជាបន្តបន្ទាប់នៃកម្លាំងការងារ។ ដើម្បីដោះស្រាយឧបសគ្គទាំងនេះ ការវិនិយោគលើការសិក្សា និងអភិវឌ្ឍន៍ (Learning & Development – L&D) ពិតជាមានសារសំខាន់ខ្លាំង។ ពិតណាស់ បញ្ញាសិប្បនិម្មិត (Artificial...
ការជ្រើសរើសបុគ្គលិកបានត្រឹមត្រូវដើម្បីមកចូលរួមជាមួយស្ថាប័ន ពិតជារឿងមួយដែលមិនមែនងាយស្រួលទេ។ វាតម្រូវឲ្យអ្នកដែលជាអ្នកគ្រប់គ្រង ឬម្ចាស់ស្ថាប័នត្រូវពិនិត្យមើល និងវាយតម្លៃជាច្រើនទៅលើលក្ខណៈសម្បត្តិរបស់បេក្ខជន។ ការដែលទទួលបានបុគ្គលិកឆ្នើមមកចូលរួមជាមួយនឹងស្ថាប័នក្នុងរយៈពេលយ៉ាងយូរ គឺជាគោលបំណងធំបំផុតសម្រាប់ម្ចាស់អាជីវកម្មស្ទើរតែគ្រប់គ្នា ដែលកន្លងមក គាត់បានចំណាយថវិកាជាច្រើនទៅលើថ្លៃសេវាកម្មជំនួយនៅក្នុងការជ្រើសរើសបុគ្គលិក ប៉ុន្តែនៅតែមិនទាន់ទទួលបាននូវលទ្ធផល។ យ៉ាងណាមិញ តើធ្វើបែបណាទើបអាចវាយតម្លៃដឹងថាបេក្ខជនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់? តើធ្វើបែបណាទើបដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់បេក្ខជន? តើត្រូវពិនិត្យមើលលក្ខខណ្ឌអ្វីខ្លះ ទើបអាចកំណត់បានថាគាត់គឺជាបេក្ខជនម្នាក់ដែលអាចបំពេញការងារជាមួយស្ថាប័នយើងបានយូរអង្វែង? ខាងក្រោមនេះ...
នៅក្នុងជីវិតរបស់មនុស្សគ្រប់រូប មានទំនាក់ទំនងដែលមិននាំមកនូវតម្លៃណាមួយ ផ្ទុយទៅវិញ ពួកគេបានអូសទាញស្មារតីរបស់យើង និងបង្ហូរថាមពលរបស់យើង។ បើ​អ្នក​មិន​ប្រុង​ប្រយ័ត្ន​ទេ អ្នក​នឹង​នៅ​ជា​រៀង​រហូត ដោយ​សារ​តែ​អ្នក​បន្ត​ព្យាយាម​រក្សា​មនុស្ស​ទាំង​នេះ​ក្នុង​ជីវិត​របស់​អ្នក។ ដល់​ពេល​មើល​ក្រោយ​ ហើយ​ក្លាហាន​លុប​បំបាត់​ជាតិពុល ​៨ ​ប្រភេទ​ខាងក្រោម ​ដើម្បី​រំដោះខ្លួន និង​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​! មនុស្សដែលនិយាយតែរឿងអវិជ្ជមានពេញមួយថ្ងៃ មនុស្សប្រភេទនេះ តែងតែមើលជីវិតតាមរយៈកញ្ចក់ងងឹត។...
អរិយសត្ថា ជាសមណសក្តិ ទីមេគណ ឬចៅអធិការដែលជាអ្នកតែងច្បាប់នេះបានជាគេឱ្យឈ្មោះថា “ច្បាប់អរិយសត្ថា” ដូច្នេះ។ (បទកាកគតិ) អរិយសត្ថា គំនិតចែងចារ ចងទុកជាច្បាប់ឲ្យអស់សិស្សផង ត្រងត្រាប់សណ្តាប់ យកជាតម្រាប់តម្រង់អាត្មា។ ឲ្យមានប្រយោជន៍ ប្រយ័ត្នអសោចិ៍ រាល់រូបអ្នកណាអម្បាលមករៀន របៀនសាស្ត្រា ប្រយ័ត្នអាត្មាការកេរ្តិ៍លោកិយ។...
អ្នកប្រាជ្ញ គួរធ្វើល្ងង់ក្នុងកាលខ្លះ ដើម្បីសន្តិភាព។ កាលកន្លងមកជាយូវអង្វែង មានកូនបក្សីបី គឺ កូនក្ងោក កូនសាលិកា កូនកុក នៅអាស្រ័យក្នុងសំបុកលើមែកព្រឹក្សាជិតៗគ្នា។ គ្រានោះ មានព្រានព្រៃបីនាក់ មានមុខរបបចិញ្ចឹមជីវិតដោយការប្រម័ញ្ចសត្វ មុននឹងត្រលប់មកកាន់ផ្ទះរបស់ខ្លួន ព្រានព្រៃទាំងបីនាក់ប្រទះឃើញកូនបក្សីទាំងបីក៏ចាប់យកមួយៗម្នាក់មកចិញ្ចឹម។ រឿង លា...
អ្នកជំនាញ ចំណាយស្ទើរតែ ៤០% នៃពេលវេលារបស់ពួកគេដើម្បីធ្វើការសម្រេចចិត្ត។ ដោយក្ដី​បារម្ភ ពួកគេ​ជឿថា​ វា​ខ្ជះខ្ជាយ​ពេលវេលា។ តើអ្នកអាចធ្វើការសម្រេចចិត្តកាន់តែឆ្លាតវៃ ប្រសើរជាងមុន និងលឿនជាងមុនដោយរបៀបណា ទើបអ្នកអាចចំណាយពេលរបស់អ្នកនៅកន្លែងធ្វើការកាន់តែឈ្លាសវៃ? គំរូម៉ាទ្រីសនៃការសម្រេចចិត្ត អាចជួយអ្នកជំនាញធនធានមនុស្សបង្កើតជម្រើសដែលមានព័ត៌មានកាន់តែច្រើនបន្ថែមទៀតអំពីការជ្រើសរើសបុគ្គលិក យុទ្ធសាស្ត្រចូលរួមជាមួយបុគ្គលិក និងសូម្បីតែការទិញប្រព័ន្ធព័ត៌មានធនធានមនុស្ស (HRIS) ។...
តើមនុស្សមានឥទ្ធិពលមានបុគ្គលិកលក្ខណៈបែបណាខ្លះ? តស់យើងមកស្វែងយល់ដូចខាងក្រោម៖ មានវិន័យ គ្រប់គ្រងពេលវេលា ទទួលខុសត្រូវ ទទួលយកហានិភ័យ រៀនពីកំហុស មានភាពច្នៃប្រតិដ្ឋ មនុស្សមានឥទ្ធិពល គិតក្រៅប្រអប់ ហើយតែងតែគិតពីគំនិតថ្មីៗ។ ប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ស្វែងយល់ពីអ្នកដទៃ ធ្វើការជាក្រុម មានភាពជាអ្នកដឹកនាំ ជួយអ្នកដទៃ កំណត់គោលដៅច្បាស់លាស់...
អ្នកគ្រប់គ្រង (Manager) គឺជាអ្នកទទួលខុសត្រូវលើការអនុវត្តការងារគ្រប់គ្រង ឬជាអ្នកមើលការ ខុសត្រូវលើសកម្មភាពការងាររបស់អ្នកដទៃ។ មិនមានការកំណត់ណាមួយពាក់ព័ន្ធនឹង អាយុ ឬភេទ សម្រាប់អ្នកគ្រប់គ្រងនោះទេ ដោយអ្នកគ្រប់គ្រងអាចមានអាយុចន្លោះពី ១៨ឆ្នាំ រហូតដល់ទៅជាង ៨០ឆ្នាំ និងអាចជាអ្នកគ្រប់គ្រងស្ថាប័ន ឬសាជីវកម្មធំៗ ឬអាចជាអ្នកគ្រប់គ្រងសហគ្រាសធុនតូច ឬមធ្យម។...
នៅពេលដែលនិយោជិតទទួលបានឱកាសអភិវឌ្ឍន៍វិជ្ជាជីវៈ ពួកគេមានការចូលរួមច្រើនជាង ១៥% និង ៣៤% ទំនងជាបន្តនៅជាមួយស្ថាប័នរបស់ពួកគេ។ ផែនការអភិវឌ្ឍន៍វិជ្ជាជីវៈ គឺជាឧបករណ៍ដ៏ល្អមួយដើម្បីធានាថាបុគ្គលិករីកចម្រើនជាមួយក្រុមហ៊ុន។ គំរូផែនការអភិវឌ្ឍន៍វិជ្ជាជីវៈ ជួយសម្រួលដំណើរការនៃការអភិវឌ្ឍន៍បុគ្គលិក រក្សាភាពយុត្តិធម៌ និងភាពស៊ីសង្វាក់គ្នា និងតម្រឹមគោលដៅបុគ្គលជាមួយនឹងគោលបំណងរបស់ស្ថាប័ន។ ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស និងការផ្លាស់ប្តូរសក្ដានុពលនៃឧស្សាហកម្ម ការបង្កើនជំនាញ និងការទទួលយកផ្នត់គំនិតរីកចម្រើន...
ភាពជា​អ្នកដឹកនាំ (Leadership) គឺ​សំដៅលើ​បុគ្គល​ដែលមាន​ឥទ្ធិពល​ក្នុងការ​គ្រប់គ្រង និង​ចាត់ចែង​កិច្ចការ ព្រមទាំង​បង្កើត​យុទ្ធសាស្ត្រ ដើម្បី​ឲ្យ​អ្នកក្រោមបង្គាប់​អនុត្ត​ន៍​តាម​ប្រកបដោយ​ប្រសិទ្ធ​ផល និង​ប្រសិទ្ធភាព​នៃ​ការងារ។ ខាងក្រោមនេះ ជាឃ្លាប្រយោគដ៏មានឥទ្ធិពលអំពីភាពជាអ្នកដឹកនាំដែលអ្នកគួរស្វែងយល់៖ អ្នកដឹកនាំ ជាអ្នកដែលដឹងផ្លូវ ដើរលើផ្លូវ និងបង្ហាញផ្លូវ។ ជោគវាសនា មិនមែនជារឿងត្រូវរង់ចាំនោះទេ តែវាសំខាន់នៅលើការចាប់ផ្តើមប្រត្តិបត្តិឱ្យបានសម្រេច។ មនុស្សគ្រប់រូប...