
១. ពេលគេលេងភ្លេងរំខានអ្នកម៉ោង ១២ យប់ កុំខឹងគេ ចាំពេលម៉ោង ៤ ទៀបភ្លឺ ចាំដាស់គេឱ្យភ្ញាក់ ចាំប្រាប់គាត់ថាដេញពីរោះណាស់។
២. ពេលនិយាយ និយាយឱ្យដូចធម្មតា ពេលគិត គិតឱ្យដូចបណ្ឌិត។
៣. រឿងដែលគួរឱ្យអាណោចអាធម្មជាងគេ គឺមនុស្សរវល់នឹងច្រណែននឹងអ្នកដទៃ ភ្លេចគិតពីជីវិតខ្លួនឯង។
៤. ការភ័យខ្លាច កើតមកពីការគ្មានចំណេះ និងគ្មានជំនឿចិត្ត។
៥. ប្រសិនបើអ្នកមិនចេះញញឹម កុំចេញរកស៊ី។
មង្គល ៣៨ ប្រការ ដែលយើងគ្រប់គ្នាត្រូវស្វែងយល់
៦. ពងមាន់ដែលជល់នឹងថ្ម ពងមាន់ក៏បែក ថ្មក៏ប្រឡាក់ តែថ្មអាចលាងជ្រះវិញបាន។
៧. ទឹកថ្លាមួយកែវ នឹងក្លាយជាទឹកកខ្វក់ នៅពេលមានទឹកកខ្វក់មួយតំណក់ធ្លាក់ចូល។
៨. នៅពេលអ្នកឡើងភ្នំ ចូរធ្វើអំពើល្អចំពោះអ្នកដទៃ ព្រោះនៅពេលចុះមកវិញ អ្នកនឹងអាចចួបពួកគេ។
៩. នៅក្នុងលោកនេះ មានរបស់បីយ៉ាងដែលគេដណ្ដើមមិនបាន ១) ចំណីដែលលេបចូលក្នុងពោះហើយ ២) ក្តីសុបិនមានក្នុងចិត្ត ៣) ចំណេះដឹងមានក្នុងខួរក្បាល។
១០. ព្រំដែននៃទុក្ខ គឺភាពសប្បាយ នៅពេលអ្នកឈ្លក់វង្វេងនៃការសប្បាយ នោះអ្នកនឹងចួបទុក្ខសោក។
គតិបណ្ឌិតរបស់ជនជាតិ ជ្វីស
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
